ព័ត៌មានជាតិ

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៧នាក់, ជាសះស្បើយ ៣១១នាក់ និងស្លាប់ចំនួន២៤នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៧នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២៥១នាក់ និងអ្នកដំណើរពីបរទេស ១៦នាក់ ខណៈអ្នកជំងឺចំនួន ៣១១នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ២៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៦.៤០៧នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១១០.៤៦៥នាក់ និងអ្នកស្លាប់សរុបចំនួន ២.៦៣៤នាក់៕