ព័ត៌មានអន្តរជាតិ

អ.ស.ប ស្វាគមន៍ការបង្កើតតំបន់គ្មានយោធាក្នុងប្រទេសស៊ីរីដែលព្រមព្រៀងដោយរុស្ស៊ី និង តួកគី

image

ស៊ីរី៖ មន្ត្រីជំនួយមនុស្សធម៌កំពូលរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមើលឃើញពីសក្តានុពលសម្រាប់ការប្រយុទ្ធនៅក្នុងខេត្ត Idlib ដែលកាន់កាប់ដោយឧទ្ទាម ថ្វីបើកិច្ចព្រមព្រៀងរវាងរុស្ស៊ី និង តួកគី បានពន្យារពេលការវាយលុកផ្នែកយោធាក៏ដោយ។

ថ្លែងពីទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Jan Egeland ទីប្រឹក្សាជាន់ខ្ពស់របស់បេសកជនពិសេស របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី បាននិយាយថា អំពើហិង្សាគឺមិនទាន់បានបញ្ចប់ឡើយ ព្រោះថា ការវាយឆ្មក់តាមអាកាសនិងការប្រយុទ្ធគ្នានៅលើដី នៅតែបន្តធ្វើឡើងដើម្បីប្រឆាំងនឹងក្រុមភេរវជនដែលត្រូវបានចុះបញ្ជី ដោយអង្គការសហប្រជាជាតិ ដែលក្រុមអ្នកប្រយុទ្ធទាំងនោះគឺកំពុងរស់នៅក្បែរៗនឹងពលរដ្ឋស៊ីវិល។

លោក Jan Egeland បាននិយាយថា ក្រុមសកម្មប្រយុទ្ធមួយចំនួនបានត្រៀមខ្លួនដើម្បីប្រយុទ្ធរហូតដល់ទីបញ្ចប់៕

ព័ត៌មានទាក់ទង...