រដ្ឋសភាវៀតណាមគ្រោងបោះឆ្នោតតែងតាំងប្រធានាធិបតីថ្មីនៅខែក្រោយ បន្ទាប់ពីប្រធានាធិបតីបច្ចុប្បន្ន បានទទួលមរណភាពនៅថ្ងៃនេះ
| ព័ត៌មានអន្តរជាតិ
SHARE

 វៀតណាម៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ដែលជាមេដឹកនាំកំពូលទី២ របស់ប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំគណបក្សកុំម្មុយនីស្តបានស្លាប់កាលពីព្រឹកថ្ងៃសុក្រនេះ ដោយសារជម្ងឺធ្ងន់ធ្ងរ ក្នុងវ័យ៦១ ឆ្នាំ។


សេចក្តីថ្លែងការណ៍របស់គេហទំព័ររដ្ឋវៀតណាម បាននិយាយថា លោក Tran Dai Quang បានទទួលមរណៈភាព បើទោះបីមាន កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីព្យាបាលជំងឺរបស់គាត់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតទាំងបរទេសនិងវៀតណាម ក្រោមការយក ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋក៏ដោយ។គេហទំព័ររដ្ឋវៀតណាម ឱ្យដឹងថា គាត់បានស្លាប់ នៅមន្ទីរពេទ្យយោធា១០៨ នៅក្នុងរដ្ឋធានីហាណូយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីជំងឺរបស់គាត់ច្បាស់លាស់នៅឡើយទេ។


ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតរបស់លោក Tran Dai Quang គឺនៅឯកិច្ចប្រជុំនយោបាយរបស់គណបក្សកុម្មុយនិស្ត និងការទទួលជួបគណៈប្រតិភូចិនកាលពីថ្ងៃពុធ។ រូបភាពតាមទូរទស្សន៍វៀតណាម គេសម្គាល់ឃើញថាលោកដូចចជា មានសុខភាពទ្រុឌទ្រោមណាស់។ កាលពីឆ្នាំមុន លោកមិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាងមួយខែ ដែលបង្កើតឱ្យមានការលើកឡើងខុសៗគ្នាអំពីសុខភាពរបស់គាត់។


សូមជំរាបថា មលោក Tran Dai Quang កើតនៅភាគខាងជើងខេត្ត Ninh Binh ហើយលោកQuang បានចូលបង្រៀនក្នុងមហាវិ ទ្យាល័យនគរបាល ហើយបានឡើងមុខតំណែងជាបន្តបន្ទាប់នៅក្នុងក្រសួងនគរបាល មុនពេលត្រូវបានតែងតាំងជារដ្ឋមន្រ្តី ក្នុងឆ្នាំ២០១១ ។នាយឧត្តមសេនីយ៍ផ្កាយបួនរូបនេះ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅខែមេសាឆ្នាំ ២០១៦ ដោយរដ្ឋសភាដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តវៀតណាម ដោយត្រូវបានប្រសិទ្ធនាម ជាបុរសមានអំណាចទី២ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីអគ្គលេខាបក្សលោក Nguyen Phu Trong ។

បន្ទាប់ពីប្រធានាធិបតីរបស់ខ្លួនទទួលមរណភាព រដ្ឋសភាវៀតណាម គ្រោងនឹងកោះប្រជុំមួយនៅខែក្រោយ ហើយត្រូវគេរំពឹងថា នឹងបោះឆ្នោតតែងតាំងប្រធានាធិបតីថ្មី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation