ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃអំពាវនាវឲ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្ន កូនចៅស្រីៗកុំឲ្យធ្លាក់ទៅក្នុងការជួញដូរមនុស្ស

image

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃទទួលបន្ទុក កិច្ចការប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស បានមានប្រសាសន៍ប្រាប់CNCថា លោកជំទាវ លើកទឹកចិត្តដល់ការប្រឡងសម្ផស្សស្រី្តកម្ពុជា ក្នុងគោលបំណងបំរើការងារ ផ្សព្វផ្សាយពាណិជ្ជកម្មទំនិញ និងទាក់ទាញទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់សាម៉ីខ្លួនជ័យលេភីផង និងក្រុមគ្រួសារផង ព្រមទាំងសង្គមជាតិកម្ពុជាយើងផង ក៏ប៉ុន្តែលោកជំទាវបានក្រើនរំលឹកថា សូមអាណាព្យាបាល កូនក្មួយស្រីៗប្រុងប្រយ័ត្ន ការពារខ្លួនកុំអោយធ្លាក់ចូលក្នុងឧបាយកលដ៏កំបាំងក្នុងការអូសទាញ ទៅក្នុងកិច្ចការជួញដូរមនុស្ស ជាពិសេសការបំរើ សេចកី្តសប្បាយរីករាយរបស់ក្រុមបុរសដែលមានប្រាក់កាស ទាំងនោះក្នុងប្រទេស និង ក្រៅប្រទេស។

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍បញ្ជាក់បន្ថែម និង សង្កត់ធ្ងន់ថា កម្ពុជា បានទទួលនូវការកោតសរសើរពីសហគមន៍ អន្តរជាតិ ពិសេសសហរដ្ឋអារមេរិកថា ពុំមានស្ថានភាពជួញដូរមនុស្សធ្ងន់ធ្ងរដ៏គួរឲ្យព្រួយបារម្ភនោះទេ តែទោះជាយ៉ាងនេះ ក៏ដោយចុះ ក៏យើងនៅតែបន្តខិតខំ ដើម្បីការពារពលរដ្ឋកម្ពុជា កុំឲ្យធ្លាក់ខ្លួនទៅក្នុងឧបាយកលជួញដូរមនុស្សតាមគ្រប់រូបភាព ជាពិសេសកម្មវិធីកំសាន្តសប្បាយនិងប្រឡងប្រជែងសម្រស់មួយចំនួនដែលកម្មវិធីទាំងនោះ អ្វីដែលពីក្រោយគឺការជ្រើសរើសស្ត្រី ក្មេងៗទៅអោយបុរសៗដែលស្វែងរកការកម្សាន្តទៅវិញនោះ។លោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា ការអំពាវនាវបែបនេះ ធ្វើឡើង តាមឱវាទណែនាំ របស់ សម្តេចក្រឡាហោម សរ ខេង រដ្ឋមន្រី្តមហាផ្ទៃនិង ជា ប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្ស ។

សូមបញ្ជាក់ថា៖កាលពីពេលថី្មៗនេះ សារពត៌មាន នៅប្រទេសក្បែរខាងកម្ពុជា បានធើ្វសេចកី្តរាយការណ៍នូវពត៌មាន ស៊ើបអង្កេត ដោយរកឃើញថា ស្រី្តរូបស្អាតមួយចំនួនត្រូវបានគេទាក់ថ្ពក់ អោយចូលរួមទៅក្នុងការប្រឡងដើម្បីពានរង្វាន់កញ្ញា ឯក ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ តែនៅពីក្រោយវាំងននខ្មៅ នៃការប្រឡងនោះគឺ ការលក់កញ្ញា ឯកនោះ ក្នុងផ្លូវទុច្ចរិកតែម្តង ក្រៅពីនេះមានស្រី្តរូបស្អាតខ្លះទៀត តាំងខ្លួនជា អ្នកមានមុខមានមាត់ ក្រោមផ្លាកបិទបាំងជាតារាៗក្នុងគោលបំណង ប្រព្រឹត្តិអំពើ ខុសច្បាប់ក្នុង អវចីនៃតណ្ហា៕អត្ថបទ ខៀវ កូឡា