ស្ត្រីវ័យចំណាស់ផ្ញើជីវិតលើចុងឈើ ដើម្បីចិញ្ចឹមជីវិត
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ដោយសារតែជីវភាពខ្វះខាតស្ត្រីវ័យចំណាស់៦៤ឆ្នាំបានសម្រេចចិត្តផ្ញើរជីវិតនៅលើចុងឈើដើម្បីឡើងទៅបូតត្រួយអំពិល យកទៅលក់ក្នុងន័យយកថវិការដើម្បីចិញ្ចឹមជីវិតដ៏កំសត់នេះ។

ស្ត្រីវ័យ៦៤ឆ្នាំដែលមានទីលំនៅក្នុងភូមិត្រពាំងអប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺតែងតែយកជីវិត ផ្ញើរវាសនានៅលើចុងអំពិលបានរៀបរាប់ថាក្នុង១ថ្ងៃគាត់អាចបូតត្រួយអំពិល និងលក់បានប្រាក់១ម៉ឺនរៀលទៅ២ម៉ឺនរៀលដើម្បីចិញ្ចឹមជិវិតព្រោះតែជីវភាពគាត់ខ្វះខាត ក្រៅពីការប្រកបមុខរបរដើរបូតត្រួយអំពិលនៅលើចុងឈើ ស្ត្រីវ័យចំណាស់នេះបានធ្វើស្រែបន្តិចបន្តួច និងធ្វើនំផ្សេងៗលក់នៅក្នុងភូមិផងដែរ។

ចំណែកស្ត្រីវ័យ៤២ឆ្នាំ និងកុមារអាយុចន្លោះពី៦ឆ្នាំទៅ១០ឆ្នាំក្រោយពីការសិក្សាពួកគេក៏បានឡើងបូតត្រួអំពិលលក់ក្នុង១ដងៗទទួលបានប្រាក់១ពាន់រៀលទៅ២ពាន់រៀល ហើយប្រាក់ទាំងនេះគឺពួកគេបានយកទៅទិញចំណីរ និងទិញសៀវភៅសម្រាប់ធ្វើការរៀនសូត្រ។
អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation