សម្តេចតេជោរំលឹកឡើងវិញអំពីករណីប៉ុនប៉ងធ្វើឃាដលើរូបសម្តេចនៅថ្ងៃនេះកាលពី២០ឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ
គឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបសម្តេច។

ខាងក្រោមនេះជាខ្លឹមសារដើមទាំងស្រុងដែលសម្តេចតេជោបានសរសេររៀបរាប់ពីដំណើររឿងនៃករណីប៉ុនប៉ងធ្វើឃាធសម្តេចនេះ ៖

<< ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។

នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង
ផ្លូវធ្វើអោយប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើអោយខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។ >>

ជុំវិញករណីនេះ សម្តេចតេជោបានចោទជាសំណួរថា <<ប្រសិនបើខ្ញុំស្លាប់នាពេលនោះពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ។>>

សម្តេចតេជោហ៊ុនសែន បញ្ជាក់បន្តទៀតថា សម្តេចអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារសម្តេចនៅពេលនោះ ហើយសម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមកបានជួយជីវិតសម្តេចអោយសម្តេចរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើអោយសម្តេចបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។


ស្របជាមួយនឹងការរំលឹកនូវរឿងអតីតកាលដ៏គួរឲ្យរន្ធត់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់នូវការប្តេជ្ញាចិត្តបែបនេះថា <<ខ្ញុំបានអហោសិកម្មអោយអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាអោយខានតែបាន៕>>

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation