សភាវិនិច្ឆ័យនៃទីក្រុង ហ្វីឡាដេហ្វី រដ្ឋផេនស៊ីវេននៀ ប្រកាសស្វាគមន៍ដំណើររបស់សម្តេចតេជោ ហ៊ុន សែន
| ព័ត៌មានជាតិ
SHARE

អាមេរិក៖ លោក ជេម អេម ដេលលៀន (JANES M DeLEON) ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះការ អញ្ញើញទៅកាន់សហរដ្ឋអាមេរិក។នេះបើយោងតាមលិខិតចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ដែលលោក JANES M DeLEON បានផ្ញើរជូនសម្តេចតេជោ ហ៊ុនសែន ហើយលិខិតស្វាគមន៍ដូចគ្នានេះក៏បានផ្ញើរជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។

ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុងហ្វីឡាដេហ្វី(Philadelphia) បានសម្តែងការសាទរទៅដល់សម្តេចតេជោហ៊ុនសែន ចំពោះការ ទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោថ្នាក់ជាតិកាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ជ័យជំនះដ៏ច្រើនលើសលុប ក្នុងការ បោះឆ្នោតនេះ គឺជាលទ្ធផល ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលស្គាល់ចំពោះការ ដឹកនាំល្អ របស់សម្តេចនិងដឹងគុណចំពោះការរំដោះកម្ពុជាចេញពីរបបប្រល័តពូជសាសន៍ប៉ុលពត។

លោក ជេម អេម ដេលលៀន (JANES M DeLEON) បន្ថែមថា សម្តេចតេជោហ៊ុនសែន បានផ្តល់ការដឹកនាំដល់សហគមន៍ខ្មែរ អាមេរិកកាំង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់យុត្តិធម៌សង្គម, ស្ថិរភាពសេដ្ឋកិច្ច,សេចក្តីថ្លៃថ្នូរមនុស្ស, សាមគ្គីក្នុងគ្រួសារនិងបានខិតខំប្រឹងប្រែងដឹកនាំដោយខ្លួនឯងទាំងស្ថាប័ន, បុគ្គលនិងគ្រួសារ ដែលបង្កើតបានអនាគត មួយកាន់តែរីក ចម្រើនសម្រាប់ជនជាតិអាមេរិកទាំងអស់។

តាំងនាមឱ្យ សភាវិនិច្ឆ័យនៃទីក្រុងហ្វីឡាដេហ្វី លោក ជេម អេម ដេលលៀន សូមជូនពរនិងប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអញ្ញើញមកកាន់ទឹកដីសហរដ្ឋអាមេរិករបស់ សម្តេចតេជោ ៕

សូមជំរាបថា សភាវិនិច្ឆ័យនៃទីក្រុងហ្វីឡាដេហ្វី សហរដ្ឋអាមេរិក ជាតុលាការដ៏ចំណាស់មួយក្នុងរដ្ឋ Pennsylvania ដែលបានធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ១៦៨២ មក នៅក្នុងរដ្ឋ Pennsylvania ដែលរដ្ឋនេះ ជាទីកកើតរបស់សហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទីក្រុងពោរពេញដោយក្ដីស្រឡាញ់ក្នុងនាមបងប្អូន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation