រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៏អ្នកធុរជនចិនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈវេទិការបូអាវសម្រាប់អាស៊ី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី២៦ខែកញ្ញានេះ នៅវិមានសន្តិភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានជួបគណៈប្រតិភូវេទិកាបូអាវ សម្រាប់អាស៊ី ដែលដឹកនាំដោយអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងឯកឧត្តមលី បាវដុងអគ្គលេខា ធិការនៃវេទិកាបូអាវ សម្រាប់អាស៊ីនិងជា អតីតអនុរដ្ឋមន្ត្រីការបរទេសចិន និងមាន ការចូលរួមពីសំណាក់អ្នកធុរជនចិន ប្រ មាណ២០០ នាក់ផងដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី ហោ ណាំហុង ឯកឧត្តម លី បាវដុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី បានមានប្រសាសន៏លើកឡើងថា-ប្រទេសចិន -កម្ពុជា បានជួយគ្នាទៅវិញ ទៅមកលើកិច្ចការ តំបន់រហូត ដល់អន្តរជាតិ និងគាំទ្រកិច្ចការពហុភាគី និងទ្វេភាគី។

ក្នុងនាមឯកឧត្តមជាអគ្គលេខា ធិការនៃឯកឧត្តម លី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់ អាស៊ី សូមគាំទ្រកម្ពុជា ចិនក្នុងកិច្ចសហប្រតិបត្តិការ ក្នុងអាស៊ាន និង កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង និងក្នុងតំបន់អាស៊ី ។ ឯកឧត្តមជឿជាក់ថា កម្ពុជានិងប្រើប្រាស់ វេទិកាបូអាវសម្រាប់អាស៊ីនេះសម្រាប់ការ ពង្រីកកិច្ចសហប្រតិ បត្តិការកាន់តែធំធេងជាមួយខាងក្រៅ ។កិច្ចសហប្រតិបត្តិការរវាង ចិន- កម្ពុជានិងកិច្ចសហការរវាងប្រជាជនចិននិងប្រជា ជនកម្ពុជា មានទំនាក់ទំនងជាយូរលង់ មកហើយ។

ឯកឧត្តមលី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ីនិងខិតខំជម្រុញឲ្យអ្នកធុរជនចិនកាន់តែច្រើនទៀតចូលមក បណ្តាក់ទុននៅកម្ពុជា ចូលរួមអភិវឌ្ឍន៏ សេដ្ឋ កិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីអនុវត្តជាក់ស្តែងតាមយុទ្ធ សាស្ត្រនៃប្រទេសទាំងពីរជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តមស៊ី ជិនពីង ប្រធានាធិបតីចិន ។

នាឱកាសនោះដែរឯកឧត្តមឧប នាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រសាសន៏ជំរាបដល់គណៈប្រតិភូនៃវេទិកាបូអាវ សម្រាប់អាស៊ី យ៉ាងដូច្នេះថា, ទំនាក់ទំនងកម្ពុជា ចិន បានឈាងឡើងមួយកម្រិតទៀត។ហើយវេទិកាបូអាវសម្រាប់អាស៊ី នៅកម្ពុជាពេលនេះនិងជួយជម្រុញមួយ កម្រិតបន្ថែមទៀតលើកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគផ្សេងៗទៀតដែលស្ថិតនៅក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរមានតាំងពីឆ្នាំ២០១០មក គឺយុទ្ធ សាស្ត្រ"ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ" ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមស៊ី ជិនពីន ប្រធា នាធិបតីចិន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបញ្ជាក់ទៀតថា កម្ពុជាជាង២ទស្សវត្សរ៏មកហើយ មានការបរីកចំរើនផ្នែកសេដ្ឋកិច្ច ៧% ។ហើយគេបានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសទី៦ដែលមានការអភិវឌ្ឍន៏សេដ្ឋកិច្ចខ្ពស់ ជាពិសេសវិសាសភាពសម្រាប់ ការវិនិ យោគ នៅកម្ពុជាមានច្រើនណាស់។នៅឆ្នាំ២០១៧ វិនិយោគចិននៅកម្ពុជា មានទំហំថវិកាជាង៥ពាន់លានដុល្លាអាមេរិក ហើយសង្ឃឹម ថាទំហំវិនិយោគចិននៅកម្ពុជា និងមាន ការកើន ឡើងថែមទៀត បន្ទាប់ពីវេទិកាបូអាវសម្រាប់អាស៊ីនៅកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៏ជា និច្ចចំពោះអ្នកធុរជនចិន ដែលមានបំណង ចូលមកវិនិយោគលើវិស័យនានា នៅកម្ពុជា ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម បានមានប្រសាសន៏ជំរាបដល់គណៈប្រតិភូនៃវេទិកា បូអាវ សម្រាប់អាស៊ី ថា,ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលចុះបញ្ជីជូនក្រុម ហ៊ុននីមួយៗដែលមានបំណង វិនិយោគនៅ ក្នុង ទឹកដីនៃព្រះរាជា ណាចក្រ កម្ពុជា ។ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មគឺធុរជនទាំង អស់អាចចុះបញ្ជីបានតាមប្រព័ន្ធអនឡាញ ឬក៏មកបំពេញ ឯកសារនៅក្រសួងពាណិជ្ជកម្មផ្ទាល់ក៏បាន ក្រសួងនិងទទួលចុះបញ្ជីជូនដោយរលូននិងទៅពិគ្រោះ យោបល់ជាមួយក្រុម ប្រឹក្សាអភិ វឌ្ឍន៏កម្ពុជាអំពីឱកាសវិនិយោគ។

សូមជំរាបថា រយៈពេល៨ខែក្នុងឆ្នាំ២០១៨ នេះ ទំហំវិនិយោគចិន នៅកម្ពុជា មានចំនួន៣៥០០ លានដុល្លាអាមេរិក ។វិនិយោគចិន នៅកម្ពុជា បានផ្តោតលើហេដ្ឋារចនា សម្ព័ន្ធ វារីអគ្គិសនី និងសំណង់ទេសចរណ៏៕ អត្ថបទ ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation