ប្រធានាធិបតីស្រីលង្កានិយាយថា អង្គការសហប្រជាជាតិត្រូវធ្វើសកម្មភាពថែមទៀតសម្រាប់ជនភៀសខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីស្រីលង្កាបាននិយាយយ៉ាងម៉ឺងម៉ាត់ទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារដោយបាននិយាយថា ស្ថាប័នអន្តរជាតិកំពូលមួយនេះ ត្រូវធ្វើសកម្មភាពថែមទៀតសម្រាប់ជនភៀសខ្លួន។

លោកស្រី Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បាននិយាយយ៉ាងដូច្នេះថា « នៅពេលនិយាយអំពីនិន្នាការនយោបាយ អន្តរជាតិនៅទូទាំងពិភពលោកស្តីពីបញ្ហារបស់ជនភៀសខ្លួនគឺមានសារៈសំខាន់ណាស់។ បញ្ហានេះគឺស្មុគស្មាញណាស់ដែលយើង ទាំងអស់គ្នាដឹង។

អង្គការសហប្រជាជាតិនិងរួមទាំងសមាជិក ក៏ដូចជាស្ថាប័នដៃគូពាក់ព័ន្ធ នាពេលបច្ចុប្បន្ននេះ បានផ្តល់សេវា ដ៏ល្អមួយដើម្បីគាំទ្រដល់ជនភៀសខ្លួន ទោះបីជាយ៉ាងណាក៏ដោយកិច្ចប្រឹងប្រែងទាំងនេះចាំបាច់ត្រូវពង្រីកបន្ថែមទៀត ហើយទាំង អង្គការសហប្រជាជាតិនិងគ្រប់ភាគីពាក់ពន្ធ័ចាំបាច់ត្រូវពង្រឹងបន្ថែមទៀតដើម្បីផ្តល់ផលប្រយោជន៍ដល់ជនភៀសខ្លួន»។

ក្នុងអំឡុងពេលថ្លែងទៅកាន់មហាសន្និបាតលើកទី៧៣ លោកស្រី Maithripala Sirisena ក៏បានស្នើសុំឱ្យអង្គការសហប្រជាជាតិ ផ្តល់ការយកចិត្តទុកដាក់កាន់តែច្រើនដល់ប្រជាជនប៉ាឡេស្ទីននិងការប្រែប្រួលអាកាសធាតុ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation