ប្រធានាធិបតីអេហ្ស៊ីបនិយាយថា អង្គការសហប្រជាជាតិបរាជ័យក្នុងការដោះស្រាយជម្លោះអន្តរជាតិ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា អង្គការសហប្រជាជាតិបានបរាជ័យក្នុងការស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ សម្រាប់ប្រទេសដែលកំពុងប្រឈមមុខនឹងជម្លោះ។

ការរិះគន់ចំៗ របស់លោក Abdel Fattah el-Sisi ប្រធានាធិបតីអេហ្ស៊ីប បែបនេះធ្វើឡើងក្នុងពេលដែលលោកបានថ្លែងទៅកាន់ មហាសន្និបាតអង្គការសហ ប្រជាជាតិ លើកទី៧៣ កាលពីថ្ងៃអង្គារ។

ជាមួយនឹងរិះគន់ខាងលើ លោកប្រធានាធិបតីអេហ្ស៊ីបក៏បាន ទាមទារឱ្យមានការទទួលស្គាល់នូវរដ្ឋប៉ាឡេស្ទីនដែរ។ដោយលោក El-Sisi ចាត់ទុកថា បញ្ហានៅប៉ាឡេស្ទីននេះគឺជាឧទារហណ៏ជាក់ស្តែងដ៏គ្រប់គ្រាន់មួយ ដែលបង្ហាញពីភាពបរាជ័យនៃប្រព័ន្ធអន្តរ ជាតិក្នុងការស្វែងរកដំណោះស្រាយច្បាស់លាស់ណាមួយសម្រាប់ជម្លោះនោះ។លោកបានបន្ថែមថា អ្វីដែលត្រូវបានទាមទារគឺឆន្ទៈ នយោបាយដើម្បីបន្តការចរចានិងសម្រេចបាននូវដំណោះស្រាយស្របតាមប៉ារ៉ាម៉ែត្រទាំងនេះ។

កាលពីថ្ងៃចន្ទលោកប្រធានាធិបតីអេហ្ស៊ីបបានជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីអេហ្ស៊ីប បានពោល លោកដូណាល់ ត្រាំ ចំពោះការធ្វើ "ការងារឆ្នើម" ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation