ព័ត៌មានជាតិ

ស្ទះចរាចរណ៍រាប់ម៉ោង ព្រោះឡានដឹកស្ករក្រឡាប់ផ្ងារជើងកណ្តាលផ្លូវជាតិលេខ៤

image



ករណីរថយន្តដឹកស្កសរក្រឡាប់ផ្ងារជើងខាងខាងលើនេះបានកើតឡើនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១ គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ ៣A.២៣៩២ សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A.៣២០០ដឹកស្ករស អ្នកបើកបរមានឈ្មោះ អន សុខនាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ រំលិច ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ បើកបរមកពីទិសខាងលិចទៅ ទិសខាងកើត លុះមកដល់ចំណុចខាងលើ បានជែងរថយន្តនៅពីខាងមុខ រួចក៏រេចង្កូតបណ្តាលឲ្យរថយន្តក្រឡាប់ដោយខ្លួនឯង ទទឹងផ្លូវតែម្តងទៅ។
ករណីនេះបណ្ដាលឲ្យកកស្ទះចរាចរមិនបង្កឲ្យមានមនុស្សរង របួសទេ កម្លាំងជំនាញកំពុងចាត់ការនឹងសម្រួលចរាចរ ហើយក៏សូមអំពាវនាវដល់អ្នកបើកបរទាំងអស់គោរពច្បាប់ និងតាំងស្មារតីឲ្យបានល្អក្នុងពេលបើកបរ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិ៕

អត្ថបទ៖ យ៉ង់ សុភា


ព័ត៌មានទាក់ទង...