សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី​កូរ៉េ ជួបពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការទ្វេភាគី
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី​កូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការទ្វេភាគី ដែល​បង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តី មានអាយុកាលជាង២១ឆ្នាំកន្លងមក។

​​ក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចិន ដាយក្វាង ប្រធាន រដ្ឋវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ណាក់យ៉ុន (Lee Nak Yeon) នាយករដ្ឋ​មន្រ្តី​ នៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារទ្វេភាគីគ្នានេះ គឺឆ្លើយតបតាមសំណើ របស់​ឯកឧត្តមប្រធានាធិបតី ម៉ូ ជីអ៊ិន ក្នុងការស្នើសុំឲ្យឯកឧត្តមនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន អញ្ជើញ​ជួបសំដែងការគួរសមដោយផ្ទាល់ ចំពោះសម្តេចតេ​ជោនាយករដ្ឋមន្រ្តី ដើម្បីបានថ្លែងនូវសារ​ផ្ទាល់​មាត់ ពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែល​ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយក​រដ្ឋមន្រ្តីកូរ៉េ លី ណាក់យ៉ុន មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ​សម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦ ​ខែ​កញ្ញា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី​កូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការទ្វេភាគី ដែល​បង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តី មានអាយុកាលជាង២១ឆ្នាំកន្លងមក ក្នុង​នោះ​ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការ​ទូត របស់ប្រទេសទាំង ពីរ​ ដែលមានរយៈពេលជាង២១ឆ្នាំកន្លងមក។

តាមរយៈជំនួបពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិក្តទុកដាក់បំផុត និង​មានការទទួលខុសត្រូវខ្ពស់ ជុំវិញការធ្វើឲ្យកាន់តែប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគី ការពិភាក្សា​គ្នា​អំពី​តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។


នៅចំពោះមុខឯកឧត្តម​នាយក​រដ្ឋមន្រ្តី សម្តេចតេជោនាយក​រដ្ឋមន្រ្តី បានប្រកាសគាំទ្រនិងអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុង​នាមជាមេដឹកនាំអាស៊ានមួយរូប ចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត នៃជំនួបកំពូលលើកទី​២ រវាងឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ជិន​អ៊ិន ជាមួយនិងឯកឧត្តមប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ដែលនាំ​ដល់ភាពធូរស្រាល នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជាតំបន់ និងសម្រាប់ពិភពលោកទាំងមូល៕ (អត្ថបទ៖ ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation