កម្ពុជាប្រកាសគាំទ្រនិងស្វាគមន៍ចំពោះលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍លទ្ធផលនៃ កិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្រ្ត និងជោគជ័យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ ២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសេចក្តីថ្លែងការណ៏របស់ក្រសួងការបរទេសដែលចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។


តាមរយៈសេចក្តីថ្លែងការណ៏នោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីប្រកាសរួមទីក្រុង ព្យុងយ៉ាង ជាការបោះជំហាន ដ៏សំខាន់មួយទៀតឆ្ពោះទៅរកការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួមនៅ ឧបទ្វីបកូរ៉េ។ ហើយ ព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំងស្រុងដល់ការបន្តធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ដែលនឹងនាំទៅដល់ការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុង សន្តិភាពអចិន្រ្តៃយ៍ និងការបង្រួបបង្រួមកូរ៉េទាំងពីរ ឡើងវិញដោយសន្តិវិធី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation