រយៈពេលកាន់បិណ្ឌ២ថ្ងៃ ២១នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ពិធីបុណ្យកាន់បិណ្ឌបានចាប់ផ្តើមតាំងពីថ្ងៃ ១ រោច ខែភទ្របទ ពោលគឺចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រជា ពលរដ្ឋកម្ពុជាដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បាននាំគ្នាទៅកាន់វត្តអារាមនានាជាបន្តបន្ទាប់ ។ នៅក្នុងកំលុងពេលនេះ គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៏ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។

យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា នៅថ្ងៃទី២៥ កញ្ញា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើកបណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៦នាក់ និងនៅថ្ងៃទី២៦ កញ្ញា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ស្រាល៦នាក់។

របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់, មិនប្រកាន់ស្តាំ ,ស្រវឹង និងមិនគោរពសិទ្ធិ។

សូមជំរាបថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៦ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២១១លើក បណ្តាលឲ្យមនុស្សស្លាប់ ១០៥នាក់ របួសសរុប ២៧៤នាក់ របួសធ្ងន់ ២០៤នាក់ របួសស្រាល ៧០នាក់ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation