ប្រធានាធិបតីប្រទេសស៊ីមបាវ៉េ អំពាវនាវឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មដោយខុសច្បាប់ប្រឆាំងប្រទេសស៊ីមបាវ៉េ
| ព័ត៌មានអន្តរជាតិ
SHARE

វាជាសុន្ទរកថាដ៏ប្លែកមួយរបស់ប្រទេសហ្ស៊ីមបាវ៉េនៅក្នុងមហាសន្និបាតអង្គការសហប្រជាតិ នៅឆ្នាំនេះ បន្ទាប់ពីការដួលរលំ កាលពីឆ្នាំមុន របស់លោក Robert Mugabe ដែលជាប្រភពនៃការដាក់ទណ្ឌកម្មលើប្រទេសនេះ ពីសំណាក់មហាអំណាច លោកខាងលិច។

ប្រធានាធិបតីហ្ស៊ីមបាវ៉េថ្មីលោក Emmerson Mnangagwa គឺជាអតីតអ្នកគាំទ្រលោក Robert Mugabe ប៉ុន្តែឥឡូវនេះ លោកបានចាត់ទុកខ្លួនឯងថា ជាអ្នកកែទម្រង់មួយ ហើយនិយាយថាប្រទេសរបស់លោកទន្ទឹងរង់ចាំដើរតួនាទីជា "សមាជិកទទួលខុសត្រូវមួយក្នុងក្រុមគ្រួសារប្រជាជាតិទូទាំងពិភពលោក" ។

ប្រធានាធិបតីហ្ស៊ីមបាវ៉េថ្មី លោក Emmerson បានអំពាវនាវយ៉ាងខ្លីកាលពីថ្ងៃពុធទៅកាន់មេដឹកនាំពិភពលោកដោយអះអាងថា ការដាក់ទណ្ឌកម្មខុសច្បាប់បានធ្វើឡើងជាបន្តបន្ទាប់ ស្របពេលដែលលោកត្រូវការ ការវិនិយោគទុនបរទេស ដើម្បីជួយសង្គ្រោះ សេដ្ឋកិច្ចរបស់ប្រទេសហ្ស៊ីមបាវ៉េ ដែលបានដួលរលំយ៉ាងធ្ងន់ធ្ងរអស់រយៈយ៉ាងយូរទៅហើយនោះ។
ប៉ុន្តែ ហ្ស៊ីមបាវ៉េនៅតែជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្ស។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation