កងកម្លាំងអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដាក់បាតុករជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលតវ៉ានៅក្នុងតំបន់ហ្គាហ្សា
| ព័ត៌មានអន្តរជាតិ
SHARE

ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃពុធនៅជិតចំណុចឆ្លងកាត់រវាងតំបន់អេក្វានិងអ៊ីស្រាអែល ដើម្បីទាមទារឱ្យដកចេញនូវរបាំងការពារព្រំដែនរវាងអ៊ីស្រាអែល- អេហ្ស៊ីប ដែលបានសាងសង់ឡើងអស់រយៈពេលមួយ ទសវត្សរ៍មកហើយនោះ។


ជនជាតិប៉ាឡេស្ទីនបានដុតកង់ឡាននិងបានគប់ដុំថ្មដាក់កងកម្លាំងអ៊ីស្រាអែលដែលឈរនៅក្បែរនោះ ហើយកងកម្លាំងអ៊ីស្រាអែល ក៏តបតទៅវិញ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករទាំងនោះ។
ពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ហ្គាសា បានរៀបចំធ្វើបាតុកម្មប្រចាំសប្តាហ៍នៅតាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែល ចាប់តាំងពីចុងខែមីនា ដែលជាផ្នែកមួយដើម្បីតវ៉ាប្រឆាំងទៅនឹងរបាំងការពារព្រំដែនដែលបានអនុវត្តដោយអ៊ីស្រាអែលនិងអេហ្ស៊ីប ចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានដណ្ដើមយកទឹកដីនោះ។


យោងតាមក្រសួងសុខាភិបាលប្រចាំតំបន់ហ្គាហ្សាបានឱ្យដឹងថា ទាហានអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ១៣៦ នាក់ក្នុងអំឡុងពេលធ្វើបាតុកម្មប្រចាំសប្តាហ៍ ចាប់តាំងពីខែមីនាក្នុងនោះមានអនីតិជនចំនួន ២៧ នាក់។ អ្នកវាយប្រហារម្នាក់របស់ប៉ាឡេស្ទីនក៏បានបាញ់សម្លាប់ទាហានអ៊ីស្រាអែលផងដែរ

អ៊ីស្រាអែលបានអះអាងថា ខ្លួនបានការពារព្រំដែនរបស់ខ្លួន ហើយបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានប្រើការតវ៉ានេះ ក្នុងរូបភាព មួយ ដើម្បីប៉ុនប៉ងបំបែករបងព្រំដែនដើម្បីវាយប្រហារជនស៊ីវិលនិងទាហានតែប៉ុណ្ណោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation