ប្រធានាធិបតី ត្រាំ និយាយថា ប្រទេសចិនព្យាយាមជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតអាមេរិកនៅឆ្នាំ២០១៨នេះ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ប្រធានាធិបតីអាម៉េរិក Donald Trump បានចោទប្រកាន់ប្រទេសចិនពីបទព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាអា មេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ។


ថ្លែងឡើងកាលពីថ្ងៃពុធទី ២៦ ខែកញ្ញា លោក Donald Trump ដោយនិយាយថា ក្រុងប៉េកាំងមិនចង់ឱ្យគណបក្សសាធារណរដ្ឋ របស់លោកទទួលបានលទ្ធផលល្អទេ រដោយសារតែចិន មិនពេញចិត្តនឹងជំហរដ៏ តឹងរឹងរបស់គាត់នៅលើការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែលោកTrump មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការចោទប្រកាន់ របស់គាត់នោះឡើយ។
ឆ្លើយតបភ្លាមៗ ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ។

កំលុងពេលចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលប្រមូលផ្តុំទៅដោយមេដឹកនាំពិភពលោក ប្រធានាធិបតី អាមេរិកបាននិយាយចោទប្រកាន់ប្រទេសចិនថា «ពួកគេមិនចង់ឃើញខ្ញុំមិនឈ្នះទេ ពីព្រោះនេះគឺជាលើកដំបូងហើយ ដែលពួកគេត្រូវប្រឈមមុខជាមួយអាមេរិកលើការធ្វើពាណិជ្ជកម្ម ហើយពេលនេះយើងកំពុងឈ្នះ គឺយើងកំពុងតែទទួលបាន ជ័យជំនៈធំធេងថែមទៀត ដោយសារពួកគេមិនអាចជ្រៀតជ្រែកដល់ការបោះឆ្នោតរបស់យើងបានទេ "។


លោក Trump នឹងកាន់តំណែងរហូតដល់ឆ្នាំ ២០២០ ប៉ុន្តែការបោះឆ្នោតនៅខែវិច្ឆិកានឹងសម្រេចថា តើគណបក្សសាធារណរដ្ឋ របស់លោកអាចរក្សាការត្រួតត្រាទៅលើសភាតំណាងរាស្ដ្រនិងព្រឹទ្ធសភាដែរឬទេ។ ការស្ទាបស្ទង់មតិ មួយចំនួនបង្ហាញថា គណបក្សប្រជាធិបតេយ្យអាចធ្វើឱ្យមានការបង្ហាញយ៉ាងរឹងមាំជាពិសេសនៅក្នុងសភា។


សហរដ្ឋអាមេរិកនិងចិន កំពុងមានសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយការចោទប្រកាន់របស់លោក Trump ថាប្រទេសចិន បានព្យាយាមលួចយកកម្មសិទ្ធិបញ្ញារបស់អាមេរិកតាំងពីយូរយារណាស់មកហើយ ដើម្បីកំណត់ការចូលទៅកាន់ទីផ្សាររបស់ខ្លួន និងការឧបត្ថម្ភធនដោយអយុត្តិធម៌ដល់ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation