សម្តេចតេជោ៖ កម្ពុជា « តូចតែខ្លឹម »
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាព្រឹកម៉ោង១០ព្រឹកថ្ងៃសៅ ដែលត្រូវនឹងម៉ោង ១១យប់នៅទីក្រុងញ៉ូវយកថា អ្វីដែលត្រូវនិយាយ បាននិយាយរួចរាល់អស់ហើយ។ កម្ពុជាតូចមែនពិត ប៉ុន្តែយើងក៏មានទស្សន វិស័យវែងឆ្ងាយសម្រាប់ពិភពលោកមួយដែលយើងត្រូវចែកគ្នារស់នៅជាមួយបណ្ដាប្រទេសផ្សេងៗ និងរួមគ្នាថែរក្សាឱ្យ បានយូរអង្វែង។


សម្តេចតេជោសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះ យើងបានឃើញកាន់តែច្បាស់នូវស្ថានភាព « គីង្គក់ដើរលក់ថ្នាំស្រែង » ដែលផ្គើនចេញជាចំហ។


ជាមួយគ្នានេះ សម្តេចតេជោបានអះអាងថា តំណាងឱ្យប្រជាជាតិខ្មែរទាំងមូល ខ្ញុំបានអំពាវនាវឡើងវិញឱ្យមានការគោរពសិទ្ធិ អធិបតេយ្យនៃប្រជាជាតិទាំងឡាយដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះតូចតាច ឬក្រក្រីយ៉ាងណាក្តី។ ខ្ញុំបានស្នើសុំឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុនិយម ដែលមានអង្គការសហប្រជាជាតិជាអ្នក សម្របសម្រួល ដើម្បីពិភពលោកមួយ ពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍន៍។


សម្តេចតេជោហ៊ុនសែន បញ្ជាក់យ៉ាងដូច្នេះថា «សូមខ្មែរគ្រប់រូបមានមោទនភាព លើជាតិរបស់ខ្លួនក្នុងឆាកអន្តរជាតិ ។ កម្ពុជាដ៏តូចមួយនេះបានផ្តល់ធាតុចូល និងការជ្រោមជ្រែងច្រើនណាស់ជូនពិភពលោកទាំងមូល ដូចពាក្យថា « តូចតែខ្លឹម »» ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation