ព័ត៌មានជាតិ

អភិបាលក្រុងបានលុងបានស្នើដល់លោកគ្រូអ្នកគ្រូពេទ្យឲ្យយកចិត្តទុកដាក់ក្នុងការពិនត្យនិងព្យាបាលឲ្យបានម៉ត់ចត់ជូនប្រជាពលរដ្ឋដែលមកសំរាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត

image

រតនគិរី៖ លោក ងិន ណែល អភិបាលក្រុងបានលុងបានស្នើដល់លោកគ្រូអ្នកគ្រូពេទ្យឲ្យយកចិត្តទុកដាក់ក្នុងការពិនត្យនិងព្យាបាលឲ្យបានម៉ត់ចត់ប្រជាពលរដ្ឋដែលមកសំរាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។


ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាស ដែលលោកអភិបាលក្រុងបានលុងបានដឹកនាំមន្ត្រីរាជការក្រោមឱវាទសហការជាមួយអនុសាខារសហគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងបានលុងរួមនឹងយុវជនស្រលាញ់សន្តិភាពចុះជួបសួសុខទុក្ខអ្នកជំងឺមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ។


មានប្រសាសន៍ទៅកាន់លោកគ្រូអ្នកគ្រូពេទ្យនិងបងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកនេះដែរលោកអភិបាលក្រុងបានស្នើរដល់លោកគ្រូអ្នកគ្រូពេទ្យត្រូវធ្វើយ៉ាងណាពិនិត្យនិងព្យាបាលអ្នកជំងឺឲ្យបានម៉ត់ចត់បំផុត ធានាដោយគុណភាពល្អ សេវាល្អដើម្បីទទួលបាននូវភាពជឿជាក់ពីអ្នកមកទទួលសេវាព្យាបាល សូមឲ្យលោកគ្រូអ្នកគ្រូពេទ្យរៀបចំអាកប្បកិរិយា គោរពតាមក្រមសីលធម៌នៃវិជ្ជាជីវៈក្នុងការព្យាបាលតាមមុខជំនាញ ។

លោកអភិបាលក្រុងបានសង្កត់បន្ថែមទៀតថា ក្នុងនាមយើងជាលោគ្រូអ្នកគ្រូពេទ្យដែលជាអ្នកទទួលសេវាព្យាបាលដល់ប្រជាពលរដ្ឋមិនត្រូវរើសអើងវណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ព្រោះយើងទាំងអស់គ្នាជាអ្នកបម្រើសេវាថែរក្សាសុខមាភាពជូនពួកគាត់ មិនមែនជាចៅហ្វាយគាត់នោះទេ។


លោកស្រី សេង ចាន់បូ ប្រធានប្រតិបត្តិអនុសហគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងបានលុងបានឲ្យដឹងថា សម្មាគមន៍នារីក្រុងបានលុងទើបតែមានកំណើតបានរយៈពេលជាងបីខែទេហើយក៏បានដំណើរការសកម្មភាពចំនួន ១២ សកម្មភាពផងដែរក្នុងនោះសកម្មភាពធំៗមានចំនួន ២។


លោកស្រីបន្តទៀតថាថវិការទាំងអស់ដែលបានមកចុះធ្វើសម្មកភាពនេះគឺបានមកពីការគាងគរពីសមុរសជននានានិងសមាជិកសហគមន៍នារី ចូលរួមផងដែរ

លោក ហ៊ីង ផានសុគុន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថាសព្វថ្ងៃនេះមន្ទីរពេទ្យមានអ្នកជំងឺមកសម្រាកព្យាបាលមានចំនួន ៩៧នាក់ក្នុងនោះស្ត្រីសម្រាលកូនមានចំនួន ១៧ នាក់។

លោកបានថ្លែងអំណគុណដល់សម្មាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍៕