ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីប្រកាសសុំជំនួយអន្តរជាតិ បន្ទាប់ពីលលកយក្សស៊ូណាមិសម្លាប់មនុស្សជិត ១ពាន់នាក់

image

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានមកធ្វើទស្សនកិច្ចនៅលើកោះ Sulawesi ខេត្ត Palu ដែលបានរងគ្រោះដោយការរញ្ជួយដីក្នុងកម្រិតញ័រ៧.៥តាមវង្វាស់រិចទ័រ។ គ្រោះរញ្ជួយដីនេះបានបង្កឱ្យកើតមាន រលកយក្ស ស៊ូណាមី ជាមួយនឹងរលកកំពស់៦ម៉ែត្រកាលពីសុក្រដែលធ្វើឱ្យមានអ្នកស្លាប់ជាង៨០០នាក់ ហើយដែលត្រូវបានគេប៉ាន់ស្មានថា អាចកើនឡើងដល់រាប់ពាន់នាក់នោះ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយកាលពីកាលពីថ្ងៃអាទិត្យប្រាប់បណ្តាញសារព័ត៌មានថា រដ្ឋាភិបាលនឹងស្តារទីតាំងដែលរងការខូចខាត ឱ្យមានភាព ប្រសើរឡើងវិញ អោយបានឆាប់ តាមដែលអាចធ្វើបាន ស្របពេលដែលជំនួយសង្រ្គោះត្រូវបានធ្វើឡើង យ៉ាងមមាញឹក ហើយអាជ្ញាធរកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខាចាំបាច់ផ្សេងៗទៅកាន់កោះរងគ្រោះ ។

លោក Joko Widodo ប្រកាសថា រដ្ឋាភិបាល បានអនុញ្ញាតឲ្យ បើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយ។
បើតាមអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោកJusuf Kalla បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងចំណាយថវិកាជាង ៣៧លានដុល្លារអាម៉េរិក ដើម្បីជួយដល់អ្នកដែលរងគ្រោះ ប៉ះពាល់ដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានវាយ ប្រហារកោះ Sulawesi របស់ប្រទេសនេះ។

លោកស្រី Sri Mulyani រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយជាតិ (BNPB) បានស្នើសុំជំនួយថវិកាជិត ៥៦០ពាន់លានរ៉ូពីឥណ្ឌូនេស៊ី (៣៧,៥លានដុល្លារ) សម្រាប់ជំនួយសង្គ្រោះបន្ទាន់។
តាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីឱ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៨៣២នាក់ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង។

មកដល់ថ្ងៃច័ន្ទនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសដែនកោះដែលមានផ្ទៃដី ធំជាងគេក្នុងតំបន់អាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនោះ។
ឆ្លើយតបនឹងការអំពាវនាវរបស់ឥណ្ឌូនេស៊ី តាមការចុះផ្សាយរបស់ AP មានទីភ្នាក់ងារ និងអង្គការក្រៅរដ្ឋាភិបាលនានា ព្រមទាំង រដ្ឋាភិបាលបរទេសរួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ និងតួកគី ជាដើមនោះ បានប្រកាសត្រៀមផ្តល់ជំនួយ ទៅដល់រដ្ឋាភិបាល ឥណ្ឌូណេស៊ីនាពេលនេះ៕