ពិធីបង្ហូតទង់ជាតិប្រារព្ធឡើងនៅទីលានធានអានមេន ក្នុងបុណ្យជាតិចិន ខួបលើកទី៦៩
| ព័ត៌មានអន្តរជាតិ
SHARE

(ប៉េកាំង)៖ ពិធីដង្ហែបង្ហូតទង់ជាតិមួយត្រូវបានប្រារព្ធឡើងនៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង នាព្រឹកថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបលើកទី ៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១ តុលា ។

បន្ទាប់ពីក្បួនទាហានត្រែបានបញ្ចប់ ក្បួនទង់ជាតិត្រូវបានគេដង្ហែរចូលទីលានធានអានមេន ដោយទាហាន ៩៦ នាក់ មកពីកងទ័ពរំដោះប្រជាជនចិន (PLA)។
ប្រជាជនមកពីគ្រប់ទិសទីទូទាំងប្រទេសចិនបានប្រមូលផ្តុំគ្នានៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង ហើយបានច្រៀង ចំរៀងជាតិចិន ខណៈពេលដែលទង់ជាតិត្រូវបានបង្ហូតឡើងលើ។

ពលរដ្ឋចិន ជាច្រើនសែននាក់បានកាន់ទង់ជាតិនៅក្នុងដៃ និង បានបិទនិងគូរូបទង់ជាតិចិននៅលើមុខរបស់ពួកគេ។
ពលរដ្ឋចិនបានចូលរួមពិធីបង្ហូតទង់ជាតិនៅទីលានធានអានមេន នៅថ្ងៃទី ១ ខែតុលានេះ គឺជាផ្នែកមួយនៃការប្រារព្ធបុណ្យជាតិ សម្រាប់ប្រជាជាតិរបស់ខ្លួន ហើយពលរដ្ឋចិនរាប់លានផ្សេងទៀត ក៏បានចូលរួមក្នុងពិធីជប់លៀងននា ដើម្បីបង្ហាញពីអារម្មណ៍ ស្នេហាជាតិ។

ដោយឡែកនៅថ្ងៃចន្ទនេះដែរ តំបន់រដ្ឋបាលពិសេសក្រុងហុងកុង និងក្រុងម៉ាកាវ ក៏បានរៀបចំពិធីបង្ហូតទង់ជាតិនេះដែរ ដើម្បីរំលឹកខួបលើកទី ៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅហុងកុងពិធីបង្ហូតទង់ជាតិត្រូវបានប្រារព្ធធ្វើនៅម៉ោង ៨ព្រឹកនៅទីលាន Golden Bauhinia ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation