កាកបាទក្រហមកម្ពុជាផ្តល់ថវិកា៥ម៉ឺនដុល្លារជួយដល់ពលរដ្ឋឥណ្ឌូនេស៊ីដែលរងគ្រោះដោយរលកយក្សស៊ូណាមិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានបានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកថវិការចំនួន៥០,០០០ ដុល្លារអាមេរិក និងសារលិខិតចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងកាកបាទក្រហមឥណ្ឌូនេស៊ី តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការនាំយកថវិការនិងសារលិខិតរំលែកទុក្ខដល់ប្រទេសឥណ្ឌូនេស៊ីនាពេលនេះ  ធ្វើឡើង បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា ទទួលបានដំណឹងក៏មហាក្រៀមក្រំថា ប្រទេស ឥណ្ឌូនេស៊ីបានរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅកោះ Sulawesi កាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលធ្វើអោយបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាច្រើន ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងខ្វះទីជម្រក។

សូមជំរាបថា កោះ Sulawesi របស់ឥណ្ឌូនេស៊ីបានរងគ្រោះដោយគ្រោះរញ្ជួយដីក្នុងកម្រិតញ័រ៧.៥តាមវង្វាស់រិចទ័រនិងរលកយក្ស ស៊ូណាមី ដែលគិតត្រឹមល្ងាចថ្ងៃទី០១ ខែតុលានេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១,២០៣នាក់ហើយ ខណៈតួលេខនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation