សង្គម

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជំរុញឲ្យរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការកាប់ព្រៃលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាប

image

អត្ថបទ៖ កែម ចិន្តា


កំពង់ធំ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ណែនាំអាជ្ញាធរ មន្ត្រី ជំនាញ់ពាក់ព័ន្ធ គ្រប់រូប រួម ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការកាប់ព្រៃលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាប(តំបន់ ៣) ឲ្យខាងតែបាន។


ការថ្លែងនេះ លោកជា សុផារ៉ា នារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងជួបពិភាក្សាការងារ ជាមួយលោកអភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។


ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំ, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននីតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។



ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមស៊ើបសួរ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ៖ -ឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ -ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍-ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន៕