អភិបាលខេត្តមណ្ឌលគិរីដឹកនាំកម្លាំងចម្រុះពិនិត្យតាមបណ្ដាក្រុមហ៊ុនដីសម្បទាន និងទប់ស្កាត់ការទន្ទា្រនដីរដ្ឋធ្វើកម្មសិទ្ធ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង កាលពីម្សិលមិញបានដឹកនាំកម្លាំង ចម្រុះទៅតំបន់ជាច្រើនក្នុងស្រុកកោះញែក រយៈពេលពេញមួយថ្ងៃ ដើម្បីពិនិត្យទប់ស្កាត់បទល្មើសព្រៃឈើ និងអង្កេតទៅ លើបណ្ដាក្រុមហ៊ុនសម្បទានមួយចំនួន អំពីការការប្រមូលអនុផលព្រៃឈើ ការដាំដុះដំណាំ ការបង់ពន្ធ ព្រមទាំងទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធពីសំណាក់ប្រជាពលរដ្ឋ ។

ក្នុងបេសកកម្មនេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា បំណងសំខាន់ដែលក្រុមការងារ ចម្រុះចុះមក ស្រុកកោះញែកនេះ ដើម្បីជម្រុញដល់ក្រុមហ៊ុនដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលឲ្យអនុវត្តផែនការ ដាំដុះដំណាំឲ្យ ស្របតាមកិច្ចសន្យា ជៀសវាងទុកដីទំនេរចោល និងជម្រុញឲ្យក្រុមហ៊ុនសម្បទានទាំងនោះចាំបាច់ត្រូវ បង់ពន្ធព្រៃឈើដែល ឈូសឆាយរួចជូនរដ្ឋ ព្រមទាំងផ្ទៀងផ្ទាត់លើការប្រមូលឈើរបស់ក្រុមហ៊ុន ជាមួយការបង់ពន្ធថាមាន ភាពត្រឹមត្រូវតាម ល័ក្ខខណ្ឌឫអត់ ។

អភិបាលខេត្តមណ្ឌលគិរីបន្តថា ក្នុងការចុះត្រួតពិនិត្យនេះដែរ ក៏ដើម្បីបង្ការនិងទប់ស្ដាត់លើបណ្ដាក្រុមហ៊ុនទាំងនោះ មិនឲ្យមាន ការលួចកាប់ឈើក្រៅដែនដីសម្បទានរបស់ខ្លួន អូសចូលក្រុមហ៊ុនបន្លំជាឈើស្របច្បាប់ ដែលនេះជាបញ្ហាចម្បងមួយ ដែលលោក បញ្ជាឲ្យមន្ត្រីជំនាញត្រូវពិនិត្យឲ្យបានខ្ចប់ខ្ជួន ។ ឯកឧត្ដមបន្តទៀតថា ជាមួយគ្នា នេះដែរ ការដឹកនាំកម្លាំងចម្រុះមកនេះ គឺចង់សង្កេតមើលផ្ទាល់អំពីការកាប់ទន្ទា្រនដីព្រៃក្នុងតំបន់អភិរក្សពីសំណាក់ប្រជាពលរដ្ឋ ដើម្បីមានវិធានការទប់ស្កាត់ឲ្យទាន់ ពេលវេលា ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ក្រៅពីការចុះពិនិត្យការទន្ទា្រនដីព្រៃអភិរក្ស និងដាក់ចេញវិធាន ការទប់ស្កាត់ហើយនោះ ជាលទ្ធផលក្រុមការងារបានចុះពិនិត្យលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៣ក្រុមហ៊ុន និង ក្រុមហ៊ុនប្រមូលអនុផលព្រៃឈើ លើដីសង្គមកិច្ចរបស់កងទ័ព១ក្រុមហ៊ុន ដែលក្រោយការពិនិត្យឃើញថា ក្រុមហ៊ុនទាំង នេះ គឺបានអនុវត្តលើការប្រមូលឈើ និងដាំដុះតាមកិច្ចសន្យា និងបានបង់ពន្ធលើដីព្រៃដែលបានឈូសឆាយស្ទើរ១០០% ហើយដែរ ៕ អត្ថបទ៖ នាង ចាន់ថា និង ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation