សង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូសដល់ប្រទេសឡាវ

image

អត្ថបទ លោក ហ៊ន សុភ័ក្រ
រូបភាពលោក អេង សុគុណ

សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋា ភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីនវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩»។ នេះជាការសំរេចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជំនួបផ្លូវការនៅវិមានសន្តិភាពជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នាល្ងាចថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២១នេះ។

នៅក្នុងជំនូប ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យជាពិសេសគឺការទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ឯកឧត្តមសន្យាថានឹងសហការជាមួយនឹងកម្ពុជា ធ្វើយ៉ាងណាកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។

ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានស្នើសម្ដេចតេជោបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេសគឺការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

ជំរុញឲ្យគណៈកម្មការចម្រុះនៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា ហើយសម្រេចដែលបានកំណត់ទុក ស៊ីពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ ជាមួយគ្នានេះក៏បន្តនឹងជំរុញការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចសហប្រតិបត្តិការផ្នែកតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោ គិនប្រទេសទាំងពីរ ព្រោះការវិនិយោគនេះគឺជាជាមូលដ្ឋានក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕