ស្នងការនគរបាលខេត្តមណ្ឌលគិរី ជម្រុញឱ្យនគរបាលពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី បានជម្រុញដល់មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ណ៍ជាតិ អន្តរជាតិ ឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងតំឡើងឋានន្តរស័ក្កិមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ថា ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កិមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរីនាពេលនេះ គឺជាការជម្រុញលើកទឹកចិត្តដល់មន្រ្តីនគរបាលទាំងអស់ ឱ្យខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះដែរ ស្នងការនគរបាលខេត្ត បានជម្រុញដល់មន្រ្តីនគរបាល ដែលទើបតែផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្កិ ត្រូវខិតខំពង្រឹងខ្លួនបន្ថែមទៀត ក្នុងការបំពេញការងារតាមជំនាញរៀងៗខ្លួនឱ្យបានល្អ ជាពិសេស មិនត្រូវបែកចែកបក្សពួកនិយមនោះឡើង ហើយត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ ជាងនេះទៅទៀត ស្នងការនគរបាលខេត្ត បានណែនាំដល់ស្នងការរង និងមន្រ្តីនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យបានទាន់ពេលវេលា ជាពិសេស ការបង្រ្កាបបទល្មើសគ្រឿងញៀននេះ ហើយត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កិមន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ចំនួន៣៨រូប ក្នុងនោះ មន្រ្តីនគរបាលដែលត្រូវផ្ទេរភារកិច្ចចំនួន០៨រូប មន្រ្តីនគរបាលដែលត្រូវតែងតាំង មុខតំណែងចំនួន១៥រូប និងមន្រ្តីនគរបាលដែលត្រូវតំឡើងឋានន្តរស័ក្កិចំនួន១៤រូប៕ អត្ថបទ៖ នាង ចាន់ថា

 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation