ព័ត៌មានជាតិ

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២២នាក់, ជាសះស្បើយ១៩នាក់ និងស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៩នាក់ និងអ្នកដំណើរពីបរទេស ៣នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៥នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.១៣៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៥០៧ នាក់ និងស្លាប់សរុបចំនួន ២.៩៤០ នាក់៕