ថ្ងៃដំបូងនៃខែតុលា មនុស្ស២៦នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក(យប់៩លើក) បណ្តាលឲ្យស្លាប់ ១២នាក់(ស្រី៦នាក់) របួសធ្ងន់ ១២នាក់(ស្រី១នាក់) របួសស្រាល ៤នាក់(ស្រី១នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ២០នាក់(យប់១០នាក់) និង បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៤គ្រឿង។

យោងតាមរបាយការណ៍នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ២លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់), មិនប្រកាន់ស្តាំ ៣លើក(ស្លាប់២នាក់), ស្រវឹង ២លើក(ស្លាប់២នាក់), ប្រជែង ២លើក(ស្លាប់៤នាក់), ងងុយដេក ២លើក(ស្លាប់២នាក់) និងកត្តាយាន ២លើក ។ដែលក្នុងនោះ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ១១លើក ផ្លូវខេត្ត ១លើក ផ្លូវលំ ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តតូច ៦លើក រថយន្តធំ ២លើក ។

សូមជំរាបថា តាមរយៈរបាយការណ៏ខាងលើបង្ហាញថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ), កំពង់ចាម ,កំពត , ស្វាយរៀង, បាត់ដំបង , បន្ទាយមានបជ័យ, ភ្នំពេញ និងខេត្តព្រះវិហារ។

សូមរំលឹកថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១ខែកញ្ញាកន្លងទៅ ពោលក្នុងយៈពេល៣០ថ្ងៃ គឺថ្ងៃទី១-៣០ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣១នាក់ របួសសរុប ៣៣២នាក់ របួសធ្ងន់ ២៥១នាក់ របួសស្រាល ៨១នាក់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation