ក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តត្រូវពង្រឹងសម្ថភាពក្នុងការគ្រប់គ្រងគ្រប់មូលដ្ឋានសុខាភិបាលបន្ថែមទៀតដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ការលើកឡើងបែបនេះរបស់លោក លន់ សុភាព អភិបាលរងខេត្តអញ្ជើញជាធិបតីភាពក្នុងនាមលោកជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តរតនគិរីនៅព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ នេះ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី។


ថ្លែងក្នុងឧកាសនេះដែរ លោកអភិបាលរងខេត្តរូបនេះបានលើកឡើងថាសសកម្មភាមពនាពេលខាងមុខនេះក្រុមការងាពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តត្រូវពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងតាមដានឲ្យបានគ្រប់មូលដ្ឋានសុខាភិបាលបន្ថែមទៀតដើម្បីបង្កើនអភិបាលកិច្ចនិងការត្រួតពិនិត្យលើការងារជំងឺគ្រុនចាញ់ជាពិសេសឆ្លើយតបឲ្យទាន់ពេលវេលាប្រសិនបើជំងឺគ្រុនចាញ់មានការកើនឡើងត្រូវលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដើម្បីមានការអប់រំសុខភាពដល់ប្រជាជនជាពិសេសអ្នកដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ។


លោកអភិបាលរងខេត្តបន្ថែមទៀតថាក្នុងនាមយើងទាំងអស់គ្នាជាក្រុមការងាពិសេសត្រូវយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យនិងតាមដានទៅលោះជំងឺគ្រុនចាញ់មួយនេះព្រោះថាក្នុងឆ្នាំ២០១៨នេះភ្លៀងបានធ្លាក់ជាប់ៗគ្នាអាចបណ្ដាលឲ្យជំងឺនេះកើនជាងឆ្នាំមុន។


ក្នុងពិធីនេះដែរលោក វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទិរសុខាភិបាលខេត្តបានលើកឡើងថានៅក្នុងឆ្នាំ ២០១៨មានភ្លៀងធ្លាក់ជោកជាំដែលជាអំណោយផលដល់ការកកើត មុសដែកគោល ដែលជាភ្នាក់ងារចម្លង ជំងឺគ្រុនចាញ់ហើយអ្នកជំងឺមានការយឺតយ៉ាវក្នុងការមកពីគ្រោះយោបល់និងព្យាបាលឲ្យទាន់ពេលវេលាធ្វើឲ្យការចម្លងជំងឺទៅកាន់អ្នកដ៏ទៃកាន់តែច្រើនក្នុងឆ្នាំ ២០១៨ នេះធ្វើឲ្យជំងឺគ្រុនចាញ់មានការកើនឡើង។ លោកប្រធានមន្ទីរបានបន្តទៀតថាដើម្បីឆ្លើយតបទៅនិងកត្តាខាងលើមន្ទីរបានពង្រឹងប្រព័ន្ធគ្រប់គ្រងជំងឺគ្រុនចាញ់តាមគ្រប់មូលដ្ឋានសុខាភិបាលហើយខាងមន្ទីរក៏បានធ្វើសកម្មភាពអន្តរាគមន៍មួយចំនួនដើម្បីទប់ស្កាត់ជំងឺគ្រុនចាញ់នេះដែរដូចជាការផ្ដល់ការអប់រំសុខភាពធ្វើការអង្កេត បាណសាស្ត្រ បាញ់ថ្នាំសម្លាប់សត្វមុស និងព្យាបាលជំងឺគ្រុនចាញ់ជូនប្រជាជននៅតាមសហគមន៍និងបានជ្រើសរើសអ្នកស្មាក ចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័តតាមតំបន់ព្រៃ ចម្ការនានាផងដែរ។


គួរបញ្ជាក់ថា អត្រានៃជំងឺគ្រុនចាញ់ក្នុងខេត្តរតនគិរីបានថយចុះយ៉ាងច្រើនកាលពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៦ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧បកដល់បច្ចុប្បន្នជំងឺគ្រុនចាញ់ហាក់មានការកើលឡើងគួរកត់សម្គាល់៕ (ប៉េស សារី CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation