រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយមនុស្សធម៌ ២០ម៉ឺនដុល្លារជួយជនរងគ្រោះដោយគ្រោះរញ្ជូយដីនិងរលកយក្សស៊ូណាមិនៅ ឥណ្ឌូនេស៊ី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌របស់កម្ពុជាចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់រំលែកទុក្ខ និងជួយដល់ជនរងគ្រោះដោយសារមហន្តរាយធម្មជាតិចំនួនពីរ គឺគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការសម្រេចផ្តល់ជំនួយ មនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាកាយវិកាបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលបានរងគ្រោះដោយគ្រោះធម្មជាតិដ៏សោកនាដកម្មកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ។


សូមជម្រាបថា គិតមកទល់រសៀលថ្ងៃអង្គារនេះ យោងតាមតួលេខផ្លូវការពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បង្ហាញថា ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិដ៏អាក្រក់ នៅប្រទេសឥណ្ឌូនេស៊ី បានកើនដល់១,២៣៤នាក់ហើយ។
សូមបញ្ជាក់ថា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និង រលកយក្សកម្ពស់០៦ម៉ែត្របានវាយប្រហារទីក្រុងប៉ាលូ រួមនឹងទីតាំង ជាច្រើនទៀតនៅលើឆ្នេរសមុទ្រភាគខាងលិចនៃខេត្តកោះស៊ូឡាវ៉េសស៊ី ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ីនោះ មកដល់ពេលនេះ ទីតាំងរងគ្រោះធ្ងន់ធ្ងរមួយចំនួនគឺក្រុមអ្នកសង្រ្គោះនៅតែមិនទាន់អាចចូលទៅដល់ដដែល ដែលបង្កឱ្យមានការព្រួយបារម្មណ៏ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងថែមទៀត។


គួររំលឹកថា កាលពីឆ្នាំ២០០៤ រលកយក្សស៊ូណាមិកម្ពស់១៥ម៉ែត្រ បានវាយប្រហារកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ដោយសម្លាប់ជីវិតមនុស្សជាង ១៦ម៉ឺននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation