គណៈប្រតិភូកម្ពុជាទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីគ្រោះមហន្តរាយអាស៊ានរៀបចំនៅប្រទេសឥណ្ឌូស៊ី បន្ទាប់ពីប្រទេសនេះទើបតែរងគ្រោះ ដោយរលកយក្សស៊ូណាមិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីញឹម វណ្ណដា អនុប្រធានទី១គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រឹកថ្ងៃទី៣ ខែតុលានេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី៦នៅ ប្រទេសឥណ្ឌូនេស៊ី នឹងប្រ ព្រឹត្តទៅនៅថ្ងៃទី៣-៤ខែតុលា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំកំពូលនេះតែងតែប្រារព្ធឡើងជារៀង រាល់ឆ្នាំជាកិច្ចប្រជុំប្តូរវេណតាមលំ ដាប់អក្សរឡាតាំង។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៏បញ្ជាក់ថា កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីគ្រប់ គ្រងគ្រោះមហន្តរាយអាស៊ានធ្វើឡើងដោយប្តូរវេនគ្នា១ឆ្នាំម្តង។

កិច្ចប្រជុំនោះដែរផ្តោតទៅលើការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុង ប្រទេសជាសមាជិកអាស៊ានទាំងអស់ដែលគ្រោះមហន្តរាយបង្កឡើងដោយមនុស្សនិងធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។


ឯកឧត្តមទេសរដ្ឋមន្ត្រីញឹម វណ្ណដា មានប្រសាសន៏បន្តទៀតថា កិច្ចប្រជុំនេះផ្តោតលើគោលនយោបាយមួយអាស៊ានមួយ និងការឆ្លើយតបមួយ ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា នឹងលើកឡើងអំពីការងារគ្រប់គ្រងគ្រោះមហន្ត រាយនៅកម្ពុជា ខណៈដែលឆ្នាំ២០១៨នេះកម្ពុជបានរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បញ្ជាក់ទៀតថា បើប្រៀបធៀប គ្រោះមហន្តរាយឆ្នាំ២០១៨នេះមិនធំដូចគ្រោះមហន្ត រាយឆ្នាំ២០០០ នោះទេ ប៉ុន្តែគ្រោះមហន្តរាយ ឆ្នាំ២០១៨ មាន ភាពស្មុគស្មាញច្រើន មានជំនន់ទន្លេមេគង្គ និងបាក់ទំបន់វារីអគ្គិសនីពីប្រទេសឡាវ និងជំនន់ទឹកភ្លៀងហូរ ពីប្រទេសជិតខាង ដែលបណ្តាលខូចខាតដំណាំស្រូវនិងដំណាំរួមផ្សំ ព្រមទាំងធ្វើឲ្យផ្លូវលំ ផ្លូវជាតិនិងប្រព័ន្ធធារាសាស្ត្រ ជាច្រើនគីឡូម៉ែត្ររងការខូចខាត និងការស្លាប់ជីវិតមនុស្សមួយចំនួន រួមទាំងខូចខាតទ្រព្យសម្បត្តិ ផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តា ខេត្តក្រុងស្រុក ដែលមានគ្រោះទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បន្តថា ជុំវិញបញ្ហាគ្រោះទឹកជំនន់នេះ មកដល់ពេលនេះ គឺរាជរដ្ឋាភិបាលបានឆ្លើយតបនិងគ្រប់គ្រងបាន ដោយរួមគ្នា ជាមួយស្ថាប័ននិង ភាគីពាក់ពន្ធ័នានា បានជួយដោយសកម្មភាព ក្នុងក្របខណ្ឌមនុស្សធម៌។

គួរកត់សម្គាល់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី៦នៅដែលប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ខែតុលា ឆ្នាំ២០១៨ ធ្វើនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺស្របពេលដែលប្រទេសនេះកំពុងតែមមាញឺកក្នុងកិច្ចការស្តារនិងសង្គ្រោះ បន្ទាប់ពី មានការវាយប្រហារដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ។


សូមជំរាបថា គិតមកដល់ថ្ងៃទី០៣ ខែតុលានេះ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅខេត្តដែនកោះSulawesi បណ្តាលឲ្យមានអ្នកស្លាប់ កើនឡើងដល់១.២៤៩នាក់ និងអ្នករងរបួសប្រមាណ៨០០នាក់ ខណៈដែលមានការបញ្ជាក់ពីអ្នកនាំពាក្យនៃទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី ថា យ៉ាងហោចណាស់នៅមានមនុស្សប្រមាណ១៥០នាក់ទៀត នៅជាប់ក្រោមគំនរបាក់បែក ឬកំទេចកំទី នៃអគារជាច្រើនដែលដួររំលំ។


ស្របគ្នានេះ ដើម្បីជាកាយវិកាបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី កាលពីថ្ងៃម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់រំលែកទុក្ខ និងជួយដល់ជនរងគ្រោះដោយសារមហន្តរាយធម្មជាតិខាងលើ៕(អត្ថបទ៖ វង សុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation