រដ្ឋមន្ដ្រីក្រសួងការងារ ស្នើឲ្យមានការបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីឱ្យការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
| ព័ត៌មានជាតិ
SHARE

ក្នុងពិធីបើកវេទិកាសំណេះសំណាល រវាងតំណាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើប្រធានបទ “ការអភិវឌ្ឍថ្មីៗ ជុំវិញការអនុវត្តកាតព្វកិច្ចក្រោមច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យមានការបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបានលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ និងជជែកពិភាក្សាឱ្យបានផុសផុលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយក្នុងការធានាបានលក្ខខណ្ឌការងារល្អប្រសើរ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញក៏ដូចជាការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្ដថា ប្រសិនបើមិនមានកិច្ចសហការជាវិជ្ជមាន និងការចូលរួមពីវិស័យឯកជន អង្គការវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍នានារបស់កម្ពុជា គឺមិនអាចសម្រេច បាននូវច្បាប់ស្តីពីការងារបាននោះទេ ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា នេះជាវេទិកាមួយដែលវិស័យឯកជនអាចបន្តសិក្សាស្វែងយល់អំពីវឌ្ឍនភាពនានានៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយ ដែលវិស័យឯកជនអាចជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាផលប្រយោជន៍រួមទាំងអស់គ្នាផងដែរ៕ អត្ថបទ អៀវ ឈៀងនី រូបភាព កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation