រង្វាន់ណូបែលផ្នែករូបវិទ្យាបានធ្លាក់ទៅលើស្ត្រីជាលើកដំបូងហើយក្នុងរយៈពេល៥៥ឆ្នាំចុងក្រោយនេះ
| ព័ត៌មានអន្តរជាតិ
SHARE

ស៊ុយអ៊ែត ៖ រង្វាន់ណូបែលផ្នែករូបវិទ្យា សម្រាប់ឆ្នាំនេះ បានទៅលើលោកស្រី Donna Strickland មកពីប្រទេសប្រទេសកាណាដា ដែលបានបញ្ចប់ភាពកម្រ ដែលបានកើតមានអស់រយៈពេល៥៥ឆ្នាំមកហើយ សម្រាប់បេក្ខភាពស្ត្រីដែលឈ្នះរង្វាន់ ដ៏មានកិត្យានុភាពមួយនេះនោះ។

លោកស្រី Donna Strickland គឺជាស្ត្រីដំបូងគេដែលត្រូវបានគេដាក់បញ្ជូលជាបេក្ខភាពដើម្បីដណ្តើម ជ័យលាភីរង្វាន់ណូបែល ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ហើយបន្ទាប់ពីឈ្នះពាន់រង្វាន់ណូបែលផ្នែករូបវិទ្យានាឆ្នាំ២០១៨នេះ លោកស្រី Donna បានក្លាយជាមនុស្សស្រីទីបី របស់ពិភពលោក ដែលបានឈ្នះពាន់រង្វាន់ណូបែលផ្នែករូបវិទ្យា ដែលអ្នកឈ្នះលើកទីដំបូង បំផុតនោះ គឺលោកស្រី ម៉ារី គុយរី កាលពីឆ្នាំ ១៩០៣។

លោកស្រី Donna Strickland ត្រូវបានគេដាក់ឈ្មោះកាលពីថ្ងៃអង្គារជាមួយអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិកនិងប្រទេសបារាំង សម្រាប់ការងាររបស់ពួកគេជាមួយបច្ចេកវិទ្យាឡាស៊ែរ។
ហើយការប្រកាសពាន់រង្វាន់នេះ ត្រូវបានធ្វើឡើងនៅរដ្ឋធានី Stockholm កាលពីថ្ងៃអង្គារ។
លោកស្រី Strickland បាននិយាយថា "អ្នកតែងតែឆ្ងល់ថា តើវាអាចជារឿងពិតដែរឫទេ? " ។

ប្រជាពលរដ្ឋកាណាដាម្នាក់ បាននិយាយថា នេះគឺជាកិត្តិយសណាស់ ដែលលោកស្រី Donna Strickland បានក្លាយជាអ្នកឈ្នះពាន់រង្វាន់ណូបែលរូបវិទ្យា ស្រ្តី ដែលមានតិចតួចបំផុតរបស់ពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation