កូនត្រីជាង១០០គីឡូក្រាមត្រូវបានប្រលែង រីឯឧបករណ៍នេសាទខុសច្បាប់ត្រូវបានដុតកម្ទេចចោល
| ព័ត៌មានជាតិ
SHARE


កំពង់ចាម៖ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសនេសាទ និងបង្កើននូវទិន្ធផលត្រី លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម អជ្ញាធរពាក់ព័ន្ធ រួមទាំងប្រធានសសហកមន៍នេសាទស្រុកព្រៃឈរ ខេត្តកំពង់ចាមបានចុះទៅបង្ក្រាបបទល្មើសនេសាទ១កន្លែងស្ថិតនៅក្បែរចំណុចជ្រោយបឹងកេះ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ចំពោះការចុះបង្ក្រាបបទល្មើសនេសាទនាពេលនេះកំលាំងចម្រុះបានរឹបអូសបានលូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១២៥០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន ៥១០ដើម រួមទាំងចាក់ប្រលែងកូនត្រីចម្រុះទម្ងន់១២៥គីឡូក្រាម រីឯឧបករណ៍នេសាទខុសច្បាប់ដែលប្រមូលបាន គឺដុតកំទេចចោលទាំងអស់។

ទាក់ទងនឹងបញ្ហានេះរដ្ឋបាលជលផលកំពង់ចាមបានសំណូមពរដល់ប្រជានេសាទកុំប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ជាដាច់ខាត ហើយលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមរំពឹងថាទិន្នផលត្រីឆ្នាំនេះ នឹងមានការកើនឡើង បើធៀបនឹងឆ្នាំកន្លងទៅដោយសារតែទឹកទន្លេមេគង្គឆ្នាំនេះបានឡើងខ្ពស់និងអូសបន្លាយពេលយូរ ម៉្យាងវិញទៀតដោយមានការយល់ដឹង និងចូលរួមពីប្រជានេសាទស្តីពីប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យបទល្មើសនេសាទក៏មានការថយចុះ។


បើតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថានៅក្នុងឆ្នាំ២០១៧កន្លងទៅទិន្នផលត្រីចាប់បានមានចំនួនប្រមាណមានចំនួន២៣០៤២តោន។ដោយឡែកពាក់ព័ន្ធការបង្ក្រាបបទល្មើសនេសាទក្នុងឆ្នាំ២០១៧ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបានចំនួន១៧៩ករណី ប្រលែងកូនត្រីត្រឡប់ទៅវិញបានចំនួន៥តោន៣៥០គីឡូក្រាម និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់បានជាច្រើនពាន់ម៉ែត្រ រួមទាំងការបញ្ចូនខ្លួនជនសង្ស័យទៅតុលាការបានចំនួន១នាក់ផងដែរ៕អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation