ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសថា ​នឹងរៀបចំពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A រហូតដល់សម្តេច ឈប់ធ្វើជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ណែនាំឲ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៥ ខែតុលានេះ បានមានប្រសាសន៍ថា សម្តេចតេជោ គ្រោងនឹងជួបសំណេះសំណាល ជាមួយនឹងសិស្សនិទ្ទេស A ដែលប្រឡងជាប់កម្រិតសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ នៅដើមខែវិច្ឆិកាខាងមុខ ស្របពេលដែលរង្វាន់ ដែលមានដូចជា Ipad ជាដើមនោះ ត្រូវបានរៀបចំដាក់ចូលឃ្លាំង ត្រៀមផ្តល់ជូនរួចរាល់ហើយ។


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដែរថា សម្តេចនឹងបន្តកម្មវិធី ជួបសំណេះសំណាល ជាមួយនឹងក្រុមនិទ្ទេស A រហូតដល់សម្តេចឈប់ធ្វើជានាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវ ឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯងផង និងដើម្បីចូលរួមចំណែក អភិវឌ្ឍធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជាផង។

សូមជម្រាបថា ការប្រកាសលើកឡើងនេះ សម្តេចតេជោ បានធ្វើឡើង នៅក្នុងទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នៅវិទ្យាស្ថានជាតិអប់រំ៕( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី​)

ព័ត៌មានទាក់ទង...