​ព្រឹទ្ធសភានឹងឆ្នោតជ្រើសរើសអនុប្រធានទី១ថ្មី ជំនួសឯកឧត្តម នៃ ប៉េណា នៅថ្ងៃទី១១ តុលាខាងមុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខៈ ០៤៨/១៨ និងលេខ: ០៤៩/១៨ លគ.គក ចុះថ្ងៃទី០៣ និងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ស្តីអំពីសំណើសុំផ្លាស់ប្តូរសមាជិកព្រឹទ្ធសភានៅមណ្ឌលភូមិភាគទី៥ និងសំណើ សុំជ្រើស តាំងអនុប្រធានទី១ព្រឹទ្ធ សភាថ្មី ជំនួសឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨។
២- ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ចុះថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ ស្នើសុំព្រឹទ្ធសភាកោះប្រជុំ វិសាមញ្ញ។
៣- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិចការប្រជុំវិសាមញ្ញ ព្រឹទ្ធ សភានីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង៨ព្រឹក បើក សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀប វារៈដូចខាងក្រោម៖
១- ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២- បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤៕(អត្ថបទ៖វងសុភ័ក្ត្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation