ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់ដ៏ខ្លាំងនៅក្នុងទីក្រុង Catania ប្រទេសអ៊ីតាលី
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីតាលី៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមដងផ្លូវនៅទីក្រុង Catania ក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។


វីដេអូដែលបានបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ផ្លូវនានាបានប្រែទៅជាទន្លេ ហើយរថយន្តរាប់រយ គ្រឿង បានលិចទឹក។


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ស្ថានភាពអាកាសធាតុដ៏អាក្រក់ ត្រូវបានគេរំពឹងទុក ហើយអាជ្ញាធរជំនាញបានចេញសេចក្តីព្រមានទៅអោយពលរដ្ឋក្នុងទីក្រុងនេះមានការប្រុងប្រយ័ត្ន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា សាលារៀននិងការិយាល័យសាធារណៈនឹងនៅតែបន្តបិទមកដល់ថ្ងៃសុក្រទី ៥ ខែតុលានេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation