ប្រទេសហ្ស៊ីមបាវ៉េផ្តល់វ៉ាក់សាំងដល់មនុស្សជាង១លាននាក់ដើម្បីប្រយុទ្ធជំងឺអាសន្នរោគដ៏អាក្រក់បំផុតដែលកំពុងផ្ទះឡើង
| ព័ត៌មានអន្តរជាតិ
SHARE

ហ្ស៊ីមបាវ៉េ៖ រដ្ឋាភិបាលហ្ស៊ីមបាវ៉េ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគទៅដល់រមនុស្សដែលរស់នៅក្នុង ទីក្រុង បន្ទាប់ជំងឺអាសន្នរោគដ៏អាក្រក់បានសម្លាប់មនុស្ស៤៩នាក់និងបានឆ្លងរាលដាលដល់ មនុស្សរាប់ពាន់នាក់ ផ្សេងទៀត។


កាលពីខែមុនប្រទេសស៊ីមបាវ៉េ ស្ថិតក្នុងតំបន់អាហ្វ្រិកខាងត្បូងដែលមានប្រជាជនជាង១៣ លាននាក់នេះ បានអំពាវនាវរកជំនួយ ដើម្បីស្វែងរកការឧបត្ថម្ភថវិកានិងថ្នាំពេទ្យ។
មនុស្សចំនួន១លាន ៤សែនលាននាក់នឹងត្រូវចាក់ថ្នាំវ៉ាក់សាំង ដោយចាប់ផ្តើម ពីពលរដ្ឋដែលរស់នៅក្នុងតំបន់ ដែលមានប្រជាជនច្រើនបំផុត។


ការផ្ទុះឡើងនៃជំងឺអាសន្នរោគដ៏អាក្រក់នេះ បានបង្ហាញពីកង្វះនៃការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងភាពអន់ខ្សោយននៃ វិស័យសុខាភិបាលរបស់ប្រទេសនេះ។

ក្នុងអំឡុងពេលនៃការផ្ទុះជំងឺអាសន្នរោគនេះ មានមនុស្សជាង ១ម៉ឺននាក់បានឆ្លង ប៉ុន្តែមិនមានរបាយការណ៏នូវករណី ស្លាប់ថ្មីឡើយ ។ ក្រសួងសុខាភិបាលហ្ស៊ីមបាវ៉េបាននិយាយកាលពីថ្ងៃពុធ ថា នេះជាសញ្ញាមួយ ដែលបង្ហាញថា ជំងឺនេះកំពុងស្ថិតក្រោមការគ្រប់គ្រងបាន។

រដ្ឋាភិបាលហ្ស៊ីមបាវ៉េបាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងការពារនឹងផ្តើមចេញពីតំបន់ទីប្រជុំជន ដែលផ្ទុះការរាតត្បាត ក៏ដូចជាទីតាំងដែលមានហានិភ័យខ្ពស់នៃការផ្ទុះឡើងនៃជំនឺនេះ។

សូមរំលឹកថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគដ៏អាក្រក់បំផុតរបស់ហ្ស៊ីមបាវ៉េបានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ ២០០៨ កំឡុងពេលដែលប្រទេសនេះកំពុងជួបនឹងវិបត្ដិសេដ្ឋកិច្ច ដែលធ្វើឱ្យមនុស្សជាង ៤ ពាន់នាក់បានស្លាប់និង ៤ម៉ឹននាក់ផ្សេងទៀតបានឆ្លង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation