ពេញមួយខែកញ្ញា ចាប់បានរថយន្តដឹកលើសទម្ងន់ ២២៥គ្រឿង និងពិន័យជាង ៥រយលានរៀល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថា ក្នុងខែកញ្ញា ឆ្នាំ២០១៨ មានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៥គ្រឿងត្រូវឃាត់ចាប់បាន និងពិន័យបានថវិកាសរុបចំនួន ៥០១,៩៥០,០០០ រៀល ដោយលេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការនិងដឹកជញ្ជូន យោងតាមរបាយការណ៏ខាងលើ សង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានក្នុងរយៈពេល ពេញមួយខែកញ្ញា មានការថយចុះចំនួន ១៨ គ្រឿង គឺពី ២៤៣ គ្រឿង ក្នុងខែសីហា មក ២២៥ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៨ ហើយក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៨តោន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation