សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APFF) នាខែមករា ឆ្នាំក្រោយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១១ ខែតុលានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានដឹកនាំកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំនិងអនុគណៈកម្មការនានា ព្រមទាំងសមាសភាពគណៈប្រតិភូដើម្បីរៀបចំនិងចូលរួមប្រជុំ ប្រចាំឆ្នាំលើកទី២៧របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APFF)ដែលនឹងប្រ ព្រឹត្តទៅនៅអំឡុងខែមករាឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា មានប្រសាសន៍បញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ី ហ្វិក(APFF) ដែលប្រជុំនេះ នៅទីក្រុងសៀមរាប ខេត្តសៀមរាបនឹងប្រព្រឹត្តទៅនៅក្នុងខែមករាឆ្នាំ ២០១៩។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានឱ្យដឹងទៀតថា រដ្ឋសភាកម្ពុជាបានរៀបចំបង្កើតគណៈកម្មការរៀបចំបដិសណ្ឋាកិច្ចភ្ញៀវកិត្តិយស ដែលមកចូលរួមប្រជុំប្រចាំឆ្នាំលើកទី២៧របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APFF) និងបង្កើតអនុគណៈកម្មការជំនាញទាំង៥ ដោយមានលេខាធិការដ្ឋានជាតិសភាកម្ពុជា APFF ជាសេនាធិការ បានរៀបចំការងារបានមួយចំនួនធំរួចហើយ៕(អត្ថបទ៖វងសុភ័ក្ត្រ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation