សម្តេចតេជោសម្តែងការអបអរសារទរដល់កីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសពិភពលោកនៅបារាំង
| កីឡា
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកនៅរសៀលនេះដោយបង្ហាញនូវការអបអរសារទរ ដល់កីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសពិភពលោកនៅបារាំង ។សម្តេចតេជោ បានបន្ថែមថា កម្ពុជារីករាយអបអរសាទរ ចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង។


សូមជំរាបថា វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន។ សូមបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation