ភ្ជុំបិណ្ឌ៣ថ្ងៃ មនុស្ស១១៣នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះខេត្តចំនួន៧កើតមានគ្រោះថ្នាក់ ច្រើនជាងគេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៣លើក បណ្តាលឱ្យស្លាប់២៨នាក់, របួសសរុប ៨៥នាក់, របួសធ្ងន់៦៥នាក់,របួសស្រាល ២០នាក់ ក្នុងនោះ ចំនួនគ្រោះថ្នាក់ចរាចរ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសធ្ងន់ មានការកើនឡើងបើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ កត់សម្គាល់ឃើញថា ខេត្តចំនួន ៧ មានគ្រោះថ្នាក់និងរងគ្រោះច្រើនជាងគេ រួមមាន ខេត្តកំពត កណ្តាល ព្រៃវែង តាកែវ ពោធិ៍សាត់ កំពង់ចាមនិង ខេត្តកំពង់ស្ពឺ។

ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៏កើតឡើងញឹកញាប់បំផុតក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រួមមាន បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង,ប្រជែង,មិនប្រកាន់ស្តាំ,មិនគោរពសិទ្ធ និង បត់គ្រោះថ្នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation