អភិបាលក្រុងព្រះសីហនុអះអាងថា នៅល្ងាចនេះ ឆ្នេរសមុទ្រនឹងមិនមានកំប្លោកទៀតទេ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា គិតត្រឹមម៉ោង១៤៖៤០នាទី ថ្ងៃទី១១ ខែតុលា នេះ កំប្លោកត្រូវបានប្រមូលពីផ្ទៃសមុទ្របាន៩៥% ហើយ ដោយឡែកកំប្លោក តាមឆ្នេរ៩០% ត្រូវបានប្រមូល និងកើប ។ អភិបាលក្រុងព្រះសីហនុ បន្ថែមថា កំប្លោកទាំងផ្ទៃទឹកសមុទ្រ និងតាមឆ្នេរ អាចនឹងប្រមូល និងកើបស្អាតឡើងវិញ ប្រហែលម៉ោង៥ល្ងាចនេះ។

សូមជម្រាបថា កំប្លោកនិងសម្រាមជាច្រើន បានអណ្តែតពាសពេញឆ្នេរនិងផ្ទៃសមុទ្រនៅខេត្តព្រះសីហនុ តាំងអស់ជាច្រើន ថ្ងៃមកហើយ ប៉ុន្តែនៅថ្ងៃបុណ្យភ្ជុំបិណ្ឌបន្ទាប់ពីភ្ញៀវទេសចរណ៏ដែលមកកម្សាន្តបានប្រទះឃើញ ហើយថតបង្ហោះតាមបណ្តាញ សង្គមហ្វេសបុក បង្ករការភ្ញាក់ផ្អើលនិងការរិះគន់ ទើបគេឃើញមានអាជ្ញាធរខេត្តព្រះសីហនុអើពើនាំគ្នាចុះទៅសម្អាតអស់រយៈ ពេលពីរថ្ងៃមកហើយ។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា កំប្លោកទាំងនេះមានប្រភពពីវៀតណាម ប៉ុន្តែពលរដ្ឋ នៅតែមានចម្ងល់ ព្រោះការអះអាងនេះមិនមានអំណះអំណាងមកបញ្ជាក់អោយបានច្បាស់លាស់ឡើយ ដោយពួកគាត់អះអាងថថា បើកំប្លោកទាំងនេះមានប្រភពមកពីវៀតណាមមែន ហេតុអីឆ្នេរសមុទ្រនៅខេត្តកំពតនិងខេត្តកែបមិនមាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation