ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្តាល ចាប់ផ្តើមសម្រួលចិញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ម្តុំផ្សារបែកចាន

image

កណ្តាល៖ នៅថ្ងៃទី១២ ខែតុលានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានធ្វើការជួសជុល ថែទាំកំណាត់ផ្លូវជាតិ លេខ៤ ដោយបានគៀដីសម្រួលចញ្ចើមផ្លូវ និងលុបជង្ហុកផ្លូវទាំងសង្ខាង ដែលមានបណ្តោយប្រវែង១០០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ២១និង ២២ ស្ថិតនៅខាងមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជាមួយគ្នានេះ មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកណ្តាលបានចាក់កៅស៊ូ២ស្រទាប់ DBSTដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏ជាសាធារណរបស់ ប្រជាពលរដ្ឋ និងជួយសម្រួលការកកស្ទះចរាចរណ៍។


លោក អូនរស្មី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា នេះជាសកម្មភាពថែទាំផ្លូវនិងកែលម្អរផ្លូវ របស់មន្ទីរសាធារណការខេត្តកណ្តាល ជាពិសេសការថែទាំផ្លូវជាតិលេខ៤ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។


ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឃុំបែកចាន ស្រុកអង្គស្នួល បានសម្តែងនូវទឹកចិត្តសប្បាយរីករាយនៅពេលដែលមន្ទីរសាធា រណការ ខេត្តកណ្តាលបានយកចិត្តទុកដាក់ថែទាំផ្លូវជាតិលេខ៤ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៏បែបនេះ៕(អត្ថបទ៖ង សុភ័ក្ត្រ )