ពលរដ្ឋកេនយ៉ាធ្វើការតវ៉ាប្រឆាំងក្រុមមន្ត្រីស៊ូដង់ខាងត្បូងដែលត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្ម
| ព័ត៌មានអន្តរជាតិ
SHARE

កេនយ៉ា៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មជននិងជនភៀសខ្លួន បានដាក់សម្ពាធរដ្ឋាភិបាលកេនយ៉ា ឱ្យធ្វើសកម្មភាពប្រឆាំង ក្រុមមន្រ្តីរបស់ស៊ូដង់ខាងត្បូង ដែលកំពុងរស់នៅដោយសេរីនៅក្នុងប្រទេសកេនយ៉ា ទោះបីជាប្រទេស ស៊ូដង់ខាងត្បូងរបស់ មន្ត្រីទាំងនោះត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិក៏ដោយនោះ។


ក្រុមបាតុករកំពុងទាមទារឱ្យរដ្ឋាភិបាលកេនយ៉ា បណ្តេញចេញនូវអតីតនាយទាហានជាន់ខ្ពស់មួយរូបរបស់ប្រទេសស៊ូដង់ ខាងត្បូង គឺលោក Paul Malong Awan ដែលមន្ត្រីកេនយ៉ារូបនេះ កំពុងទទួលទណ្ឌកម្មហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ពីសំណាក់អង្គការសហប្រជាជាតិ។ អ្នកផលិតខ្សែភាពយន្តឯកសារ "The Profiteers" បាននិយាយថា លោក Paul Malong Awan កំពុងរស់នៅក្នុងរដ្ឋធានីណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា។


លោក Paul Malong Awan ជាអតីតនាយទាហានជាន់ខ្ពស់របស់ប្រទេសស៊ូដង់ខាងត្បូង គឺត្រូវបានអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម កាលពីដើមឆ្នាំ២០១៨នេះ ដោយចោទពីបទ បានពង្រីកសង្រ្គាមស៊ីវិលនៅស៊ូដង់ខាងត្បូង ដែលបានផ្ទុះ ឡើងនៅចុងឆ្នាំ ២០១៣។ របាយការណ៍ថ្មីមួយបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមស៊ីវិលនិងវិបត្តិ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីាឆ្នាំ២០១៣នោះ មានជិត៤សែនាក់ហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation