ប្រធានាធិបតីអ៊ុយក្រែនចូលរួមបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ
| ព័ត៌មានអន្តរជាតិ
SHARE

ក្បួនសមយុទ្ធយន្តហោះយោធា បានចាប់ផ្តើមធ្វើឡើងនៅក្នុងតំបន់ ខ្មេលនីស្គី របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដែលមានការចូលរួមពីយន្តហោះជាង៥០គ្រឿង របស់រដ្ឋសមាជិកនៃអង្គការណាតូចំនួន៨ប្រទេស ។

ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានធ្វើដំណើរទៅកាន់មូលដ្ឋានអាកាសនៅតំបន់ ស្តារ៉ូកូ ស្វែនទីនីវ (Starokostiantyniv )ដើម្បីបើកសមយុទ្ធដែលមានទ្រង់ទ្រាយដ៏ធំបំផុតមួយក្នុងរយៈពេល៤ ឆ្នាំម្តងនោះ។

ក្រៅពីយន្ដហោះចម្បាំង F-15 Eagle របស់អង្គការណាតូ ប្រទេសអ៊ុយក្រែន ក៏បានបង្ហាញ យន្តហោះប្រយុទ្ធទំនើប ប្រភេទយន្តហោះ Sukhoi Su-27 របស់ខ្លួនក្នុងលំហាត់សមយុទ្ធនេះដែរ។

ប្រធានាធិបតីអ៊ុយក្រែន អះអាងថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងទ័ពអាកាសរបស់ អ៊ុយក្រែន ជាមួយទ័ពអាកាសសហរដ្ឋអាមេរិក។

បច្ចុប្បន្នអ៊ុយក្រែនទទួលបានឋានៈជាសមាជិកសភាណាតូជាផ្លូវការដែលមានន័យថាខ្លួនបានប្រកាសថាខ្លួនចង់ក្លាយជាផ្នែកមួយនៃអង្គការនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation