រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមអ៊ីអិលអិន (ELN) ចាប់ផ្តើមការចរចាសន្តិភាពសាជាថ្មីនៅក្នុងប្រទេសគុយបា
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមអ៊ីអិលអិន (ELN) បានចាប់ផ្តើមបន្តការចរចាសន្តិភាពរបស់ពួកគេនៅក្នុងរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ក្នុងរយៈពេល១ខែបន្ទាប់ពីប្រទេសអេក្វាដ័របានបដិសេធមិនបន្តគាំទ្រការចរចានោះ ដរាបណាក្រុមឧទ្ទាមនៅតែបន្តវាយប្រហារនៅក្នុងតំបន់។


នៅក្នុងអំឡុងការចរចាជុំទី៥នេះ, ភាគីទាំង២បាននិយាយថា ពួកគេនឹងព្យាយាមដើម្បីសម្រេចបាននូវបទឈប់បាញ់ទ្វេភាគីថ្មីមួយដោយសង្ឃឹមថានឹងបញ្ចប់សង្គ្រាមដែលមានរយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកហើយនោះ និងថែមទាំងបានសម្លាប់មនុស្សប្រមាណ២២ម៉ឺននាក់ទៀតផង។


សូមរំលឹកថា រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមអ៊ីអិលអិន (ELN) បានឈានដល់បទឈប់បាញ់ទ្វេភាគីជាលើកដំបូងដែលមានរយៈពេល១០១ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី០៩ខែមករាឆ្នាំ២០១៨នេះ។
ក្រុមឧទ្ទាមអ៊ីអិលអិន (ELN) ដែលមានក្រុមអ្នកប្រយុទ្ធប្រមាណ១ពាន់៥រយនាក់ និងត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកជាអង្គការភេរវកម្មនោះ ត្រូវបានគេចោទប្រកាន់ថាបានផ្គត់ផ្គង់ខ្លួនឯងតាមរយៈការចាប់ជំរិតយកប្រាក់, ការជួញដូរគ្រឿងញៀន និងការជីករ៉ែដោយខុសច្បាប់។ ហើយកាលពីមុន ក្រុមនេះបានព្យាយាមស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលដទៃទៀតជាច្រើន, ប៉ុន្តែមិនទទួលបានជោគជ័យ។
យោងតាមប្រភពរបស់គណៈប្រតិភូរដ្ឋាភិបាលកូឡុំប៊ី, ការចរចារវាងភាគីទាំង២នៅក្នុងប្រទេសគុយបានេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី២៥ ខែឧសភា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation