ចំនួនអ្នកស្លាប់កើនដល់ជាង២ពាន់នាក់ហើយពីការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅក្នុងខេត្ត Sulawesi បានកើនឡើងដល់២០៧៣នាក់។


តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មកដល់ពេលនេះ សាកសព សរុប ២០៧៣នាក់ត្រូវបានរកឃើញ ហើយមនុស្ស២៤៤៩នាក់បានរងរបួសធ្ងន់និង៨១៣០នាក់ទៀតរងរបួសស្រាល។


អ្នកនាំពាក្យដដែលបាននិយាយទៀតថា សាកសពទាំង ២០៧៣ ត្រូវបានរកឃើញ ១៦៦៣នាក់នៅក្នុងទីក្រុងPalu, សាកសព១៧១ទៀតរកឃើញនៅក្នុងទីក្រុងDonggala និង២២៣សាកសពទៀតត្រូវបានរកឃើញនៅទីក្រុង Sigi ដែលតំបន់ទាំងនេះ បានរងគ្រោះខ្លាំងបំផុតដោយរលកយក្សស៊ូណាមិ។


សូមជំរាបដែរ គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ៨៧.៧២៥នាក់ ដែលក្នុងនោះ ជាង៧ម៉ឺននាក់កំពុងសម្រាកនៅខេត្ត Sulawesi ភាគកណ្តាល។

មកដល់ពេលនេះ បើទោះបីជានៅតែមានមនុស្សប្រហែល៦៨០នាក់ដែលនៅតែបន្តបាត់ខ្លួនក៏ដោយ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបញ្ឈប់យុទ្ធនាការស្វែងរកនិងជួយសង្គ្រោះជាផ្លូវការហើយនៅរសៀលថ្ងៃសុក្រនេះ ប៉ុន្តែរដ្ឋាភិបាលនឹងពន្យារពេល ភាពអាសន្នរយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី ២៦ ខែតុលា សម្រាប់ការស្តារឡើងវិញនៃតំបន់រងគ្រោះដោយគ្រោះមហន្តរាយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation