មេបញ្ជាការកងរាជអាវុត្ថហត្ថខេត្តរតនគិរីបានបញ្ជាក់ថាវិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់បំផុត
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុតហត្ថខេត្តរតនគិរីបានបញ្ជាក់ថាវិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតនេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រីក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រីចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប) ចំនួន ៤៤ នាក់នៅ វិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំ ត្រពាំងក្រហម ស្រុក កូនមុំខេត្តរតនគិរីនាព្រឹកថ្ងៃ ទី ១៣ ខែ តុលា ឆ្នាំ២០១៨ ។


ក្នុងការជួបសំណេះសំណាលនេះដែរលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ព្រោះថាប្រទេសមួយដែលអាចអភិវឌ្ឍន៍បានលុះត្រាតែវិស័យអប់រំនិងការបណ្ដុះបណ្ដាលនូវធនធានមនុស្សមានការរីកចម្រើន។ ជាក់ស្ដែងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ កន្លងមកនេះរាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសមត្ថភាពធនធានមនុស្សឲ្យមានមុខជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្តខ្ពង់ខ្ពស់ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងគំនិតច្នៃប្រឌិតខ្ពស់ដើម្បីលើកស្ទួយការអភិវឌ្ឍន៍ប្រទេសជាតិ។


ក្នុងឱកាសនោះទៀតដែរលោកឧត្តមសេនីយ៍បានបន្តទៀតថារាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រលងជាប់និទ្ទេសខ្ពស់ហើយដែលត្រូវរៀនបន្តគឺរដ្ឋាភិបាលបានផ្ដល់អារហារូបករណ៍ជូនថែមទៀតផង។ ជ្លៀតក្នុកឱកាសនេះដែរលោកឧត្តមសេនីយ៍ក៏បានលើកឡើងបន្ថែមទៀតថាសម្រាប់វិទ្យាល័យត្រពាំងក្រហមនេះគឺការប្រលងសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំ ២០១៨នេះគឺជាប់ទាំងអស់ ដែលវិទ្យាល័យមានសិសស្សប្រលងសរុប ៤៤នាក់ហើយជាប់ទាំង ៤៤ នាក់គឺស្មើនិង ១០០%។

លោកឧត្តមសេនីយ៍ត្រីរូបនេះក៏បានកោតសសើរដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដោយយកចិត្តទុកដាក់ដើម្បីឲ្យក្មួយៗទទួលបាននៅលទ្ធផលល្អក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៨នេះផងដែរ។បន្ទាប់ពីការជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលប្រលងជាប់ទាំងអស់នៅក្នុងវិទ្យាល័យត្រពាំងក្រហមនេះដែរលោកឧត្តមសេនីយ៍ត្រីក៏បានផ្ដល់នូវថវិការជូនដល់សិស្សានុសិស្សដែលប្រលងជាប់ចំនួន ៤៤នាក់ក្នុងម្នាក់ៗថវិការចំនួយន ១០០០០០រៀល(ដប់ម៉ឺនរៀល) និងលោគ្រូអ្នកគ្រូដែលង្រៀននៅវិទ្យាល័យចំនួន១២ នាក់ក៏ទទួលបានថវិការម្នាក់ៗ ១០០០០០រៀល(ដប់ម៉ឺនរៀល)ផងដែរ។


បន្ថែមពីនេះលោកឧត្តមសេនីយ៍ត្រីក៏បានសំណោមពរដល់សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាប័ត្រ ត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចបាននៅគោលបំណងរបស់ក្មួយៗនិងដើម្បីយកទៅបម្រើការនៅក្នុងសង្គមគ្រួសារ ក៏ដូចជាបម្រើនៅក្នុងសង្គមជាតិទាំងមូលផងដែរ៕ (ប៉េស សារី CNC)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation