សង្គម

ផ្សារដែកមិនប្រយ័ត្ន ធ្លាក់កម្ទេចភ្លើងឆេះឃ្លាំងមួយខូចខាតទ្រព្យសម្បត្តិប្រហែល៣ម៉ឺនដុល្លារ

image

កណ្ដាល ៖ មានករណីអគ្គិភ័យឆេះឃ្លាំងរោងចក្រដេកាបូប ដែលស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ម្ចាស់ទីតាំងរងគ្រោះ ឈ្មោះ CHEN ZHENGFEI (ជនជាតិចិន) ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជាថៅកែរោងចក្រ ។

ប្រភេទសំណង់ ឃ្លាំងធ្វើដែកប្រក់ស័ង្កសី មានទំហំ ៣០ម៉ែត្រ×៦០ម៉ែត្រ ។ ចំណែកសម្ភារខូចខាតមាន វត្ថុធាតុដើម អំបោះដេរ កំណាត់ទ្រនាប់ស្បែកកាបូប ឆ្អឹងជរ័ស្នោរ អេប៉ុងស្តើងៗសម្រាប់ផលិតជាកាបូប នឹងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសរុបមានតម្លៃ ប្រហែល ៣មុឺន ដុល្លារ ។

ចំពោះមូលហេតុ បណ្ដាលមកពីជាងផ្សារដែកខ្វះបច្ចេកទេស ផ្សារដែក បណ្តាលឱ្យធ្លាក់កម្ទេចភ្លើង ប៉ះវត្ថុងាយឆេះបង្កជាអគ្គិភ័យតែម្តង។ ក្នុងករណីនេះសមត្ថកិច្ចប្រើ ប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្តចំនួន ១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ រថយន្ត រលត់ជាស្ថាពរនៅវេលាម៉ោង ៩:២០នាទី ៕